• 2021-11-04 09:41:40
  • ព័ត៌មាន

សូមជ្រាប! ខណ្ឌដូនពេញ មិនអនុញ្ញាតឲ្យរុឺម៉កកែច្នៃខុសបច្ចេកទេសទាំងអស់ ធ្វើចរាចរណ៍នៅក្នុងមូលដ្ឋានរបស់ខ្លួនជាដាច់ខាត

  • 2021-11-04 09:41:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយពីមានការ ឃាត់រុឺម៉កម៉ូតូកែច្នៃខុសបច្ចេកទេស ចំនួន៧២គ្រឿង យកមករក្សាទុកនៅ សាលាខណ្ឌ និង អប់រំធ្វើកិច្ចសន្យា ណែនាំម្ចាស់រុឺម៉ក នាថ្ងៃទី០៣ វិច្ឆិកា ២០២១នេះរួចមក អាជ្ញាធរខណ្ឌដូនពេញ បានអប់រំធ្វើកិច្ចសន្យាណែនាំដល់ម្ចាស់រុឺម៉កកែច្នៃទាំង ដោយចាប់ពីពេលនេះទៅ ខណ្ឌដូនពេញ មិនអនុញ្ញាតឲ្យរុឺម៉កកែច្នៃខុសបច្ចេកទេសទាំងអស់ ធ្វើចរាចរណ៍នៅក្នុងមូលដ្ឋានរបស់ខ្លួនជាដាច់ខាត។

អាជ្ញាធរខណ្ឌដូនពេញ លោក ចាប ឌីណា នាយករដ្ឋបាលតំណាងលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានបញ្ជាក់ថា រុឺម៉កបងប្អូនប្រជាពលរដ្ឋដែលមានការកែប្រែខុសបច្ចេកទេស ធ្វើឲ្យប៉ះបាល់ធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈដូចនៅកណ្តាលទីក្រុងទេ។ ពិសេសរ៉ឺម៉កដែលកែច្នៃខុសទាំងនោះ កន្លងមកបានបង្កផលវិបាកដល់ការធ្វើចរាចរលើដងផ្លូវ។ ដោយឡែក ក្នុងករណី បងប្អូនធ្វើចរាចរណ៍ក្នុងមូលដ្ឋានខណ្ឌហើយប្រើប្រាស់រុឹម៉កកែច្នៃខុសបច្ចេកទេសដដែលហើយត្រូវកំលាំងប្រជាការពារឃាត់បាននោះនឹងមានការផាកពិន័យ ហើយរក្សាទុកចំនួនពីរសប្តាហ៍ដោយគ្មានការតវ៉ាអ្វីឡើយ ៕

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់