• 2021-11-05 12:03:02
  • ព័ត៌មាន

Sabay បន្តបេសកកម្មយ៉ាងរឹងមាំ ផ្ដល់ជូនអ្នកទស្សនានូវមាតិកាដ៏សម្បូរបែប

  • 2021-11-05 12:03:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំងឺរាតត្បាតជាសកលបង្កឡើងដោយវីរុសកូវីដ១៩ បានធ្វើឱ្យប៉ះពាល់ស្ទើរគ្រប់វិស័យនៅទូទាំងពិភពលោក រួមទាំងប្រទេសកម្ពុជា។ ស្ថិតនៅក្នុងកាលៈទេសៈនៃការរាតត្បាតវីរុសដ៏កាចសាហាវនេះ ក្នុងនាមជាបណ្ដាញផ្សព្វផ្សាយព័ត៌មានឈានមុខលំដាប់លេខ១ ប្រចាំប្រទេសកម្ពុជា Sabay បានបន្តបោះជំហានឥតឈប់ឈរ បន្តបេសកកម្មរបស់ខ្លួនតាមគ្រប់មធ្យោបាយ ដើម្បីផ្ដល់ជូននូវមាតិកាព័ត៌មានសំខាន់ៗ ការកម្សាន្ត ការលើកទឹកចិត្ត និងចំណេះដឹងឥតព្រំដែន។ ពិសេសក្នុងអំឡុងពេលដែលវីរុសកូវីដ១៩ កំពុងរីករាលដាលទូទាំងប្រទេសកម្ពុជា Sabay បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្ដល់ព័ត៌មានទាន់ហេតុការណ៍រជាច្រើនពីវីរុសកូវីដ១៩ ព័ត៌មានជាចំណេះដឹង និងវីធីការពារខ្លួនដើម្បីជៀសផុតពីវីរុសមួយនេះ ជាការចូលរួមចំណែកតូចមួយជាមួយប្រមុខរាជរដ្ឋាភិបាលក្នុងការផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋ។

បុគ្គលិកគ្រប់ជាន់ថ្នាក់ គ្រប់ផ្នែកពាក់ព័ន្ធនៃក្រុមហ៊ុន Sabay បានរួមសហការគ្នាយ៉ាងសកម្មទោះស្ថិតក្នុងកាលៈទេសៈណា ដើម្បីផលិតនូវមាតិការដ៏សម្បូរបែបជូនអ្នកអាន និងអ្នកទស្សនា ហើយការខិតខំរួបរួមគ្នាជាធ្លុងមួយនេះ បាននាំពួកយើងមកដល់ចំណុចកំពូលមួយនេះ។ Sabay នឹងបន្តផ្ដល់ជូននូវមាតិកាល្អៗជាច្រើនស្របតាមតម្រូវការ និងភាពពេញនិយមនៃអ្នកគាំទ្ររបស់ខ្លួន ស្របទៅទិសដៅ Inform, Inspire and Entertain។ ភាពច្នៃប្រឌិត ភាពទាន់សម័យ ប្រកបដោយភាពទាក់ទាញ គឺជាអ្វីដែល Sabay នឹងនៅតែបន្តផ្ដល់ជូនទៅកាន់អ្នកគាំទ្ររាប់លាននាក់របស់ខ្លួន។

តាមរយៈការខិតខំប្រឹងប្រែងទាំងនេះហើយ ទើប Sabay អាចបន្តបោះជំហានយ៉ាងរឹងមាំ ជាមួយអ្នកគាំទ្ររាប់លាននាក់ទូទាំងប្រទេស ហើយពួកយើងនឹងផ្ដល់នូវចំណីចក្ខុថ្មីៗជាច្រើនបន្ថែមទៀត ។ សូមបន្តនៅជាមួយជាមួយពួកយើង រង់ចាំសមិទ្ធផលថ្មីៗដែលនឹងបង្ហាញខ្លួនជាបន្តបន្ទាប់៕

រូបភាពបុគ្គលិក Sabay មុនការរាតត្បាតជំងឺកូវីដ១៩

សូមទស្សនាវីដេអូបង្ហាញពីបេសកកម្មរបស់ Sabay ដូចខាងក្រោម៖

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី