- 2021-11-08 03:46:56
- ព័ត៌មាន
សម្ដេចបញ្ជាក់ច្បាស់ហើយ! ពិធីមង្គលការអនុញ្ញាតឱ្យមានអ្នកចូលរួមមិនលើស ២០០នាក់ដោយមិនរាប់បញ្ចូលអ្នកផ្តល់សេវានានា
- 2021-11-08 03:46:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្ដេចបញ្ជាក់ច្បាស់ហើយ! ពិធីមង្គលការអនុញ្ញាតឱ្យមានអ្នកចូលរួមមិនលើស ២០០នាក់ដោយមិនរាប់បញ្ចូលអ្នកផ្តល់សេវានានា
ចន្លោះមិនឃើញ
អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ច្បាស់ថា ក្នុងពិធីមង្គលការអនុញ្ញាតឱ្យមានអ្នកចូលរួមមិនលើសពី ២០០នាក់នោះទេ ដោយមិនរាប់បញ្ចូលអ្នកផ្តល់សេវានានា ដូចជាអ្នករត់តុ ចុងភៅ អ្នកសំអាង ឬអ្នកថតជាដើម។ សម្តេចតេជោថ្លែងដូចនេះ នាឳកាសសម្តេច អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធទីស្តីការនៃអគារក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។
នាពេលកន្លងមកសម្ដេចតេជោនាយករដ្ឋមន្ត្រី លោកធ្លាប់បានថ្លែងម្ដងរួចហើយ ក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំង សម្រាប់កុមារអាយុ៥ឆ្នាំនាថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ សម្ដេចតេជោ លោកបានបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋ កូនក្មួយរៀបការធម្មតាចុះ មិនបានហាមឃាត់ទេ ប៉ុន្តែចំនួនមនុស្សសូមរៀបចំក្រោម ៥០នាក់ និងមានការរក្សានូវគម្លាតសុវត្ថិភាពនិងវិធានការសុខាភិបាល។ សម្តេចបានមានប្រសាសន៍បន្តទៀតថា នរណាក៏ចង់បានពិធីធំដែរ តែមនុស្សត្រូវរស់នៅតាមបែបគន្លងថ្មី ហើយពិធីមង្គលការតូច ឫ ធំ មិនសំខាន់ទេ សំខាន់គឺការចេះរស់នៅជាមួយគ្នា។
យ៉ាងណាមិញ សម្តេច បានធ្វើការអំពាវនាវទៅដល់គូស្វាមី-ភរិយា និង អ្នកចូលរួមពិធីទាំងអស់ ត្រូវប្រាកដថា បានចាក់វ៉ាក់សាំងបង្ការវីរុសកូវីដ-១៩រួចរាល់ និងរៀបចំទៅតាមគន្លងសុវត្ថិភាព ចេះបង្ការទប់ស្កាត់ ដើម្បីការពារសុខភាពរបស់ខ្លួនឲ្យបានល្អប្រសើរជៀសវាងមានការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។
គួរជម្រាបដែរថា អគារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាសមិទ្ធផលមួយដែលបង្ហាញពីគុណតម្លៃនៃការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកម្ពស់ស្ថាបត្យកម្ម ដែលជាស្នាដៃផ្ទាល់របស់កូនខ្មែរ ហើយក៏បានបង្ហាញនូវសមត្ថភាពរបស់រាជរដ្ឋាភិបាលលើការគ្រប់គ្រង និងប្រើប្រាស់ថវិកាជាតិ ដើម្បីបង្កើតនូវសមិទ្ធផលជាទីមោទនភាពសម្រាប់ជាតិផងដែរ ៕