• 2021-11-08 07:40:40
  • ព័ត៌មាន

ទស្សនាហើយព្រឺពេញខ្លួន! វីដេអូទាំងស្រុងបង្ហាញពីការសាងសង់ទីស្ដីការក្រសួងដែនដី គ្រប់យ៉ាងបង្កប់ដោយអត្តសញ្ញាណ និងវប្បធម៌ខ្មែរ (វីដេអូ)

  • 2021-11-08 07:40:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅព្រឹកថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០២១ អគារទីស្តីការថ្មីនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានធ្វើការដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ក្នុងនោះ សម្តេច បានមានប្រសាសន៍ថា សំណង់អគារទីស្តីការថ្មីនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឆ្លុះបញ្ចាំងពីភាពល្អឯកនៃសំណង់ស្ថាបត្យកម្មរបស់ខ្មែរយ៉ាងពិតប្រាកដ។ ជាក់ស្តែងឃើញថា ភាពស្កឹមស្កៃនៃអគារទីស្តីការថ្មីនេះ មើលទៅមានភាពប្រណិតនិងលម្អទៅដោយក្បាច់រចនាយ៉ាងល្អវិចិត្រថែមទៀតផង។

អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានទីតាំងស្ថិតនៅ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាប៉ែកខាងជើងឆៀងខាងលិចរាជធានីភ្នំពេញ ត្រូវបានប្រារព្ធពិធីបើការដ្ឋានសាងសង់នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ។ អគារនៃក្រសួងនេះសាងសង់នៅលើផ្ទៃដីទំហំ ៤.៥ហិកតា មានទំហំតួអគារបណ្ដោយប្រវែង ១៣២.៧ ម៉ែត្រ និងទទឹងប្រវែង ៩៤.៧ម៉ែត្រ មានចំនួន ៨ជាន់ កម្ពស់សរុបពីទ្រនាប់ខ្សាច់ ដល់ចុងកំពូលបុស្បុក ៨៨.៥ម៉ែត្រ ក្នុងនោះមានកម្ពស់បុស្បុក ៣៣.២៨ម៉ែត្រ មានចំណតរថយន្តប្រមាណ ៤៥០គ្រឿង និងចំណតទោចក្រយានយន្តជាច្រើនគ្រឿងទៀត។ ចង់ដឹងច្បាស់ សូមទស្សនាវីដេអូ ដែលបង្ហាញលម្អិតអំពីអគារទីស្តីការថ្មី នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅខាងក្រោមនេះ៕

ទស្សនាវីដេអូខាងក្រោមនេះ៖

អត្ថបទ ៖ សង្ហា

មតិយោបល់