
- 2021-11-11 03:11:45
- ព័ត៌មាន
ព្រះមហាក្សត្រ ស្តេចយាងទៅដល់បារាំង តាមរយៈព្រះទីនាំងយន្តហោះពិសេស ប្រកបដោយព្រះរាជសុវត្ថិភាព
- 2021-11-11 03:11:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រះមហាក្សត្រ ស្តេចយាងទៅដល់បារាំង តាមរយៈព្រះទីនាំងយន្តហោះពិសេស ប្រកបដោយព្រះរាជសុវត្ថិភាព
ចន្លោះមិនឃើញ
ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងទៅដល់សាធារណរដ្ឋបារាំង ប្រកបដោយព្រះរាជសុវត្ថិភាពហើយ។
ទ្រង់យាងចាកចេញពីរាជធានីភ្នំពេញ ទៅកាន់សាធារណរដ្ឋបារាំង ដោយព្រះទីនាំង យន្តហោះពិសេស កាលពីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីទៅចូលរួមក្នុងសម័យប្រជុំមហាសន្និបាតលើកទី៤១ ក្នុងឱកាសបុណ្យខួបទី៧៥ នៃអង្គការយូណេស្កូ (UNESCO) នៅសាធារណរដ្ឋបារាំង ចាប់ពីថ្ងៃទី១០ ដល់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។
នៅក្នុងការអញ្ជើញថ្វាយព្រះរាជដំណើរនៃការយាងមកដល់ របស់ ព្រះករុណា ព្រះមហាក្សត្រ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ រួមមានឯកឧត្តមឯកអគ្គរាជទូត និងមន្ត្រីស្ថានទូតកម្ពុជាប្រចាំប្រទេសបារាំងផងដែរ៕
ប្រភព ៖ AKP