• 2021-11-12 04:18:48
  • ព័ត៌មាន

ល្អខ្លាំងណាស់! ក្មេងប្រុសម្នាក់ពីមុនដើរសុំលុយគេ តែខំសន្សំដាក់កូនជ្រូក យកទិញឥវ៉ាន់លក់ឈប់ធ្វើអ្នកសុំទានហើយ

  • 2021-11-12 04:18:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិតជាគួរឲ្យសរសើរខ្លាំងណាស់ ក្មេងប្រុសតូចម្នាក់ ដែលពីមុនធ្លាប់ដើរសុំទាន សុំលុយគេ តាមផ្សារដើម្បីបានកម្រៃបន្តិចបន្ទួចគ្រាន់ចិញ្ចឹមក្រពេះនោះ ពេលនេះប្អូនប្រុសកម្សត់ម្នាក់នេះឈប់សុំទានគេទៀតហើយ ដោយខំសន្សំលុយដែលសុំបាននោះ យកទៅទិញឥវ៉ាន់សម្រាប់លក់ដូរជំនួសវិញ ។ នេះបើតាមការបង្ហោះក្នុងគណនីហ្វេសប៊ុកមួយឈ្មោះ Ty Ty នៅថ្ងៃទី ១១ វិច្ឆិកា ២០២១នេះ។

ខ្លឹមសារក្នុងគណនីហ្វេសប៊ុកខាងលើក បានឲ្យដឹងថា ប្អូនប្រុសតូចរូបនេះបានប្រាប់ថា «មីង!ខ្ញុំឈប់ធ្វើអ្នកសុំទានហើយ លុយដែរពូមីងអោយ ខ្ញុំសន្សំដាក់កូនជ្រូក ទិញឥវ៉ាន់លក់ ឈប់ធ្វើអ្នកសុំទានហើយ!»។ ទន្ទឹមនេះដែរមានមហាជនជាច្រើនបានចែករំលែករូបភាពរបស់ប្អូនប្រុសតៗគ្នា ដោយគាំទ្រនិងសំដែងការអាណិតអាសូរ លើកទឹកចិត្តដល់ប្អូនប្រុសផងដែរ ហើយខ្លះទៀតបានលើកឡើងថា ប្រសិនអោយលុយទៅក្មួយគឺចាយដោះទាល់បានមួយថ្ងៃ តែបើផ្ដល់ចំណេះនឹងចំនាញដល់ក្មួយប្រុសគឺចាយមួយជីវិត ការដែលឈប់សុំលុយពីគេ ប្ដូរមកខំប្រឹងដោយខ្លួនឯងនោះទោះតិចឬច្រើន គឺប្អូនប្រុសពិតជាចេះគិតគូវែងឆ្ងាយណាស់ ។

តាមប្រភពដដែលបានបញ្ជាក់ផងដែរថា ប្អូនប្រុសតូចម្នាក់នេះជាកូនកំព្រា នៅខេត្តកំពង់ឆ្នាំង ខ្លួនតូចទេតែចេះគិត ប្រឹងរកដើម្បីជួយចិញ្ចឹមម្ដាយនិងប្អូន ខណដែលរូបគេជាកូនកំព្រា ឪពុកស្លាប់ដោយសាររន្ទះបាញ់មានប្អូនតូចៗទៀត ដោយពីមុនដើរសុំទានគេរាល់ថ្ងៃដើម្បីប្អូននិងម្ដាយ តែពេលនេះប្អូនឈប់សុំទានទៀតហើយ ដោយប្ដូរមកលក់ នំ និងផ្លែឈើជាដើមជំនួសវិញ ពិតជាល្អខ្លាំងណាស់ ប្រសិនបើបើជួបប្អូនប្រុស សូមជួយទិញនំរបស់គាត់ផង ៕

ប្រភព៖ Ty Ty

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់