• 2021-11-15 02:50:08
  • ព័ត៌មាន

វត្ថុបុរាណខ្មែរចំនួន៤ ដែលត្រូវលួចទៅលក់ក្នុងទីផ្សារងងឹត ដល់អាមេរិកនឹងវិលមកមាតុភូមិកំណើតវិញ

  • 2021-11-15 02:50:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមសារព័ត៌មាន NBC news បានផ្សាយអោយដឹងថា សារមន្ទីរ Denver Art Museum របស់សហរដ្ឋអាមេរិកបានសម្រេចចិត្តប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុបុរាណខ្មែរចំនួន៤ដែលធ្លាប់បានដាក់តាំងនៅសារមន្ទីរនោះ។

វត្ថុបុរាណខ្មែរចំនួន៤នោះមានដូចជា រូបចម្លាក់ព្រះពោធិសត្វប្រាជ្ញាបារមិតា ចម្លាក់ផ្តែរស្តីអំពីព្រះវិស្ណុផ្ទំលើនាគអនន្ត ចម្លាក់ព្រះសុរិយទេព និងជួងសំរិទ្ធដ៏ចំណាស់១។ បន្ទាប់ពីមានរឿងក្តីទាក់ទងនឹងការទិញវត្ថុបុរាណខុសច្បាប់ពីសំណាក់លោក Douglas Latchford អ្នកសន្សំវត្ថុដ៏ល្បីឈ្មោះដែលបានលក់ចម្លាក់បដិមាចំនួន២ទៅកាន់សារមន្ទីរនេះ ក្នុងតម្លៃ៨សែនដុល្លាសហរដ្ឋអាមេរិក។

តុលាការសហរដ្ឋអាមេរិកបានគូសបញ្ជាក់ថា វត្ថុបុរាណដែលលោកDouglas Latchford នាំមកលក់អោយខាងសារមន្ទីរនេះគឺត្រូវបានយកចេញមកពីកម្ពុជាដោយត្រឹមត្រូវតាមច្បាប់ តែភាគីកម្ពុជាយើងបានអះអាងថាវត្ថុទាំងនេះត្រូវបានយកចេញពីកម្ពុជាដោយខុសច្បាប់ តាមរយៈការផ្តល់ពត៌មានដោយអ្នកស្រុកផ្ទាល់ថាមានអ្នកមកលួចយកទេវរូបទាំងនេះចេញពីប្រាសាទហើយយកទៅលក់នៅទីផ្សារងងឹត។

ដោយឡែកភាគីសារមន្ទីរបានប្រាប់មកកាន់ខាងសារព័ត៌មានថា បន្ទាប់ពីបានទទួលដឹងនូវពត៌មានទាំងនេះហើយ ខាងសារមន្ទីររីករាយនឹងផ្តល់កិច្ចសហការយ៉ាងពេញទំហឹងជាមួយរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីនាំយកវត្ថុបុរាណដែលបានមកដោយខុសច្បាប់ទាំងអស់នេះត្រឡប់ទៅកាន់មាតុភូមិដើមវិញ៕

អត្ថបទដោយ៖ បុរាណាចារ្យ

មតិយោបល់