- 2021-11-15 10:00:32
- ព័ត៌មាន
ខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តី រងការខូចខាតខ្លាំងជាយូរមកហើយនោះ កំពុងជួសជុលឡើងវិញហើយ
- 2021-11-15 10:00:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តី រងការខូចខាតខ្លាំងជាយូរមកហើយនោះ កំពុងជួសជុលឡើងវិញហើយ
ចន្លោះមិនឃើញ
តាមរយៈការផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការរបស់អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ កំពុងដំណើរការសិក្សាដើម្បីជួសជុលខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តីឡើងវិញហើយ ដោយក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា កំពុងយកចិត្តទុកដាក់ជួសជុលខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តី ដែលទទួលរងការខូចខាតធ្ងន់ធ្ងរ ប្រឈមនឹងគ្រោះថ្នាក់ខ្លាំង។
ប្រភពដដែលនេះបានឲ្យដឹងទៀតថា ការជួសជុលបានចាប់ដំណើរការពីខែតុលា ឆ្នាំ២០២១ មកឃើញថាខ្លោងទ្វារមានការខូចខាតខ្លាំង និងរចនាសម្ពន្ធសំណង់ដែលមានភាពស្មុគស្មាញ។ រហូតមកដល់ពេលនេះការងារសម្រេចបានជាង៣០ភាគរយហើយ។
អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថាការងារដែលត្រូវអនុវត្តបន្តដូចជា ធ្វើការសិក្សាដើម្បីពង្រឹងរចនាសម្ពន្ធផ្នែកខាងក្រោម និងជួសជុលពង្រឹងខ្លោងទ្វារទាំងមូលឡើងវិញ គ្រោងបញ្ចប់នាដំណាច់ឆ្នាំ២០២២ ខាងមុខនេះហើយ៕
"")