• 2021-11-16 03:51:38
  • ព័ត៌មាន

ទំនងទេ? កន្លែងកម្សាន្តថ្មី មានទឹកធ្លាក់ ជិះខ្សែរ៉ត ញាំកាហ្វេដ៏ឈ្ងុយឆ្ងាញ់ ស្អាតប្លែកកណ្ដាលព្រៃភ្នំធម្មជាតិពិតៗ

  • 2021-11-16 03:51:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពត គឺជាគោលដៅទេសចរណ៍ដ៏សំខាន់មួយ ដែលមានផ្ទាំងទស្សនីយភាពដ៏គួរឱ្យចាប់អារម្មណ៍មកទស្សនា និងស្វែងយល់ពីតំបន់ដ៏មានសក្ដានុពលទាំងនោះ ។ ថ្ងៃនេះ Sabay សូមបង្ហាញកន្លែងកម្សាន្តថ្មីមួយ ទេសភាពស្អាតក្រៃលែង សុទ្ធតែជាកន្លែងស្អាតៗ ជាប់ភ្នំ ហើយសម្រាប់អ្នកចូលចិត្តទេសភាពបែបជើងភ្នំ ព្រៃស្រស់បៃតង កាន់តែមិនខកបំណង ទេសចរបើមិនបានទៅដល់ទីកន្លែងមួយនេះគឺប្រាកដជាខកចិត្តមិនខានឡើយ ។

Green Valley Veal Pouch - ជ្រលងបៃតងវាលពួច ជាកន្លែងកម្សាន្តថ្មី ប្លែកស្អាត ស្រស់ស្រាយតាមបែបធម្មជាតិព្រៃភ្នំអមជាមួយនឹងទឹកធ្លាក់ វាលពួច ហូរធ្លាក់មកសន្សឹមៗគួរជាទីទាក់ទាញភ្នែកទេសចរគ្រប់រូបអោយចង់នែបនិត្យនៃទីកន្លែងកម្សាន្តមួយនេះតែម្តង។ ជាមួយគ្នានេះ ជ្រលងបៃតងវាលពួច មានកន្លែងស្នាក់នៅ អាហារដ្ឋានបែបបរទេស ភេសជ្ជៈនិងកាហ្វេដ៏ឈ្ងុយជាមួយនឹងកន្លែងទទួលទានដ៏មានផាសុកភាពទាំងផ្លូវកាយហើយស្រស់​ស្រាយ​ដល់ផ្លូវចិត្តទៀតផង។

ពេលទៅដល់ជ្រលងភ្នំបៃតងខ្ចីធម្មជាតិនេះ ទេសចរនឹងឈ្លក់វង្វេងនឹងការថតរូបជាក់ជាមិនខាន ព្រោះថាទីនោះមានកន្លែងថតរូបស្អាតៗច្រើន ហើយមានរៀបចំសកម្មភាពកម្សាន្តសប្បាយនានាដូចជា ការដើរលើខ្សែ ដើរលើបន្ទះក្តារ និងកង់ឡាន ដើរលើស្ពានយោល ជាពិសេសនោះគឺការជិះខ្សែរ៉ត និងមានតាបសម្រាប់បុកប៊ីយ៉ែ។ និយាយពីកន្លែងគេងវិញ ជាផ្ទះបែបបឹងហ្គាឡូក៏មាន ជាបន្ទប់បែបហាយក្លាសក៏មាន មិនត្រឹមតែប៉ុណ្ណោះ សម្រាប់អ្នកដែលចង់សាករសជាតិបោះតង់គេងក៏បាន ៕

ប្រភពរូបភាព៖ Green Valley Veal Pouch - ជ្រលងបៃតងវាលពួច និង Visit Kampot

អត្ថបទដកស្រង់កែសម្រួលដោយ៖ ស៊ូ អីន

មតិយោបល់
អត្ថបទថ្មី