- 2021-11-17 02:47:53
- ព័ត៌មាន
ធម៌ក្ដៅហើយ! ទុកពេល៣ថ្ងៃ ត្រូវរុះរើចេញឱ្យអស់ចំពោះអ្នកលក់ដូរលើចិញ្ចើមផ្លូវ នៅម្តុំខ្លោងទ្វារវត្តសន្សំកុសល
- 2021-11-17 02:47:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធម៌ក្ដៅហើយ! ទុកពេល៣ថ្ងៃ ត្រូវរុះរើចេញឱ្យអស់ចំពោះអ្នកលក់ដូរលើចិញ្ចើមផ្លូវ នៅម្តុំខ្លោងទ្វារវត្តសន្សំកុសល
ចន្លោះមិនឃើញ
នៅលើកំណាត់ផ្លូវលេខ២៧១ ម្តុំខ្លោងទ្វារវត្តសន្សំកុសល ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលតែងរងការកកស្ទះចរាចរណ៍បង្កប៉ះពាល់សណ្តាប់សុវត្ថិភាពចរាចរណ៍ដោយការយកចិញ្ចើមផ្លូវធ្វើអាជីវកម្មពីសំណាក់អាជីវករនៅម្តុំនោះ ។ ទន្ទឹមនេះ អាជ្ញាធរប្រកាសទុកពេលចំនួន៣ថ្ងៃ តម្រូវឲ្យអ្នកយកចិញ្ចើមផ្លូវធ្វើអាជីវកម្មទាំងអស់ ត្រូវរុះរើឱ្យអស់ក្នុងបរិវេណម្តុំខ្លោងទ្វារវត្តសន្សំកុសល លើកំណាត់ផ្លូវលេខ២៧១។ នេះបើតាមការផ្សាយលើទំព័រហ្វេសប៊ុក អគ្គស្នងការដ្ឋាននគរបាលជាតិ នាថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០២១នេះ។
កម្លាំងការិយាល័យសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះទៅរៀបចំសណ្តាប់ធ្នាប់និងរំដោះចិញ្ចើមផ្លូវឱ្យបានធំទូលាយនឹងឱ្យមានរបៀបរយល្អឡើងវិញ ជាមួយនឹងការព្រមានទុកពេលវេលា០៣ថ្ងៃចំពោះបងប្អូនអាជីវករត្រូវរុះរើ ឱ្យអស់ដោយខ្លួនឯង នូវឧបករណ៍សម្ភារៈ រឺទំនិញផ្សេង ដែលបានដាក់តាំងលក់រំលោភលើចិញ្ចើមផ្លូវនោះ ប្រសិនផុតឱសានវាទមិនគោរពទៅតាមការណែនាំរបស់សមត្ថកិច្ចនឹងត្រូវចាត់វិធានការតាមផ្លូវច្បាប់នោះហើយ។
ការចុះរៀបចំសណ្តាប់ធ្នាប់នៅលើកំណាត់ផ្លូវ២៧១នេះផងដែរ ទន្ទឹមនឹងអាជ្ញាធរសមត្ថកិច្ច រាជធានីភ្នំពេញ កំពុងដាក់ចេញនូវវិធានការចុះពង្រឹងអនុវត្តនៃការរៀបចំសណ្តាប់ធ្នាប់នៅតាមដងផ្លូវនានាដែលមានភាពស្មុគស្មាញក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ