• 2021-11-25 03:21:28
  • ព័ត៌មាន

អាមេរិកអញ្ជើញកោះតៃវ៉ាន់​ឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលដើម្បីលទ្ធិប្រជាធិបតេយ្យ ធ្វើឲ្យចិនឆេះដុំ

  • 2021-11-25 03:21:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងការបរទេសចិនបានរិះគន់សហរដ្ឋអាមេរិកចំពោះការអញ្ជើញកោះតៃវ៉ាន់ដែលត្រូវបានចាត់ទុកថាជាផ្នែកនៃទឹកដីរបស់ខ្លួនឱ្យចូលរួមក្នុង កិច្ចប្រជុំកំពូលដើម្បីលទ្ធិប្រជាធិបតេយ្យ ដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នឹងធ្វើជាម្ចាស់ផ្ទះក្នុងទម្រង់និម្មិតនៅក្នុងខែធ្នូខាងមុខ។

អ្នកនាំពាក្យក្រសួង លោក Zhao Lijian បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ប្រទេសចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ក្នុងការអញ្ជើញកោះតៃវ៉ាន់ឱ្យចូលរួមកិច្ចប្រជុំកំពូលដើម្បីលទ្ធិប្រជាធិបតេយ្យដែលរៀបចំឡើងដោយសហរដ្ឋអាមេរិក។

ចាប់តាំងពីការបញ្ចប់សង្គ្រាមស៊ីវិលចិនក្នុងឆ្នាំ១៩៤៩ មក កោះតៃវ៉ាន់ត្រូវបានគ្រប់គ្រងដោយឯករាជ្យពីចិនដីគោក។ ទីក្រុងប៉េកាំងចាត់ទុកកោះនេះ ថាជាខេត្តបំបែកខ្លួន ប៉ុន្តែតៃវ៉ាន់ដែលជាទឹកដីដែលមានរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យផ្ទាល់ខ្លួនបានរក្សាថា កោះនេះជាប្រទេសស្វយ័តមួយ៕

ប្រភព៖ Xinhua ប្រែសម្រួល៖ សៀនហួរ

មតិយោបល់