• 2021-11-25 03:48:38
  • ព័ត៌មាន

ប្រទេសចិនបានបរិច្ចាគវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ១លានដូសបន្ថែមទៀតដល់ប្រទេសម៉ាឡេស៊ី

  • 2021-11-25 03:48:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រហូតមកដល់ពេលនេះ ប្រទេសចិនបានបរិច្ចាគវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ២៨លានដូសហើយដល់បណ្តាប្រទេសនៅអាស៊ាន ដោយក្នុងនោះប្រទេសម៉ាឡេស៊ីទទួលបាន ៥០០ ០០០ដូស។

សេចក្ដីរាយការណ៍បាននិយាយថា ក្រៅពីវ៉ាក់សាំងបន្ថែមនេះ ប្រទេសចិនក៏នឹងជួយអាស៊ានក្នុងការពង្រឹងសុខភាពសាធារណៈ និងសមត្ថភាពឱសថតាមរយៈការចែករំលែកបច្ចេកវិទ្យា ជំនាញ និងកម្មសិទ្ធិបញ្ញា។

លោក Abdullah បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិនកាលពីថ្ងៃចន្ទថា កិច្ចការនេះនឹងជួយអាស៊ានក្នុងការពង្រឹងប្រព័ន្ធសុខភាពសាធារណៈរបស់ខ្លួន និងបង្កើនការត្រៀមខ្លួនដើម្បីដោះស្រាយភាពអាសន្នផ្នែកសុខភាពនាពេលអនាគត៕

ប្រែសម្រួល៖ សៀនហួរ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី