• 2021-11-25 07:45:48
  • ព័ត៌មាន

ត្រៀមជួប លោក ម៉ង់ វណ្ណឌី អ្នក IT ដែលជួយម្ចាស់អាជីវកម្មច្រើនជាង ៥០០ ប្រភេទនៅក្នុងស្រុកខ្មែរ

  • 2021-11-25 07:45:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឈានចូលដល់សប្តាហ៍ថ្មីនៃកម្មវិធីជជែកពីមុខជំនួញគ្រប់ប្រភេទ Starting Up ប្រិយមិត្តនឹងទទួលបានចំណេះដឹង ក៏ដូចជាគន្លឹះថ្មីៗ ពីភ្ញៀវកិត្តិយសមួយរូប ដែលមានបទពិសោធន៍យូរឆ្នាំក្នុងវិស័យព័ត៌មានវិទ្យា។ ក្នុងសប្តាហ៍ទី១៩នេះ លោក ម៉ង់ វណ្ណឌី នឹងចូលខ្លួនមកចែករំលែកអំពីបទពិសោធន៍ការងារ ដែលលោកបានប្រឡូកក្នុងវិស័យ IT អស់រយៈពេលជាច្រើនឆ្នាំមកហើយ។

លោក ម៉ង់ វណ្ណឌី បញ្ចប់បរិញ្ញាប័ត្រជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ នៅវិទ្យាស្ថានស៊ីតិច នៅក្នុងឆ្នាំ ២០០៩-២០១០។ អំឡូងឆ្នាំទី៣ រូបលោកធ្លាប់ទទួលការងារក្រៅម៉ោង ជាអ្នកសរសេរកូដកម្មវិធី Project ជាច្រើនជូនភ្ញៀវ។ ចំពោះជីវិតការងារ ខ្ទង់ ៤ឆ្នាំ ដោយចាប់ផ្តើមពីអ្នកសរសេរកូដដំបូង រហូតឡើងតំណែងជា Project manager នៅក្រុមហ៊ុនច្រើនជាង ៣។ បច្ចុប្បន្ន លោក វណ្ឌឌី ជាស្ថាបនិក BizAdvisor ដែលជាក្រុមហ៊ុនផ្ដល់សេវាកម្មលើកម្មវិធីគ្រប់គ្រង តាមប្រព័ន្ធកុំព្យូទ័រ (Cloud Software) ឈានមុខគេមួយក្នុងប្រទេសកម្ពុជា។

ចង់ដឹងថាគន្លឹះអ្វីដែលធ្វើឱ្យលោក ម៉ង់ វណ្ណឌី ទទួលបានជោគជ័យ? សូមកុំភ្លេចរង់ចាំទស្សនា កម្មវិធី Staring Up សប្តាហ៍ថ្មី ដែលភ្ញៀវកិត្តិយស នឹងចូលខ្លួនមក​ឆ្លើយ​សំណួរ​ជា​មួយ​អ្នក​សម្របសម្រួល​កម្មវិធី លោក ថោ ច័ន្ទឫទ្ធិ។

ដូច្នេះប្រិយមិត្តកុំភ្លេចរង់ចាំទស្សនា កម្មវិធី Starting Up សប្ដាហ៍ថ្មី ដោយជួបជាមួយភ្ញៀវកិត្តិយស លោក ម៉ង់ វណ្ណឌី នៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅវេលាម៉ោង ១០ព្រឹក នៅលើទំព័រហ្វេសប៊ុកផេកផ្លូវការរបស់កម្មវិធី Starting Up ក៏ដូចជា channel YouTube "Sabay TV" និងស្ដាប់ជាសំឡេង Podcast "Starting Up"

អត្ថបទ ៖ សង្ហា

មតិយោបល់