• 2021-11-28 05:58:28
  • ព័ត៌មាន

សមាជិកសភានូវែលហ្សេឡង់​ម្នាក់​ ជិះ​កង់​ ទៅ​ឆ្លង​ទន្លេ​ នៅ មន្ទីរពេទ្យ​

  • 2021-11-28 05:58:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ស្រី​ Julie Anne Genter សមាជិក​សភា​មួយ​រូប​ប្រចាំ​ប្រទេស​នូវែលហ្សេឡង់​ បាន​ជិះ​កង់​ទៅ​សម្រាល​មាតុភាព​នៅ​ឯ​មន្ទីរពេទ្យ​។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​នៅ​បណ្ដាញ​សង្គម​ Facebook លោក​ស្រី​ផ្ទាល់​នៅ​ក្នុង​ថ្ងៃ​នេះ​។

បើតាម​ការ​ចុះ​ផ្សាយ​ដោយ​លោក​ស្រី​ Julie នេះ​បាន​ឲ្យ​ដឹង​ថា​​ ​លោក​ស្រី​មិន​មានគម្រោងជិះ​កង់​ទៅ​ឆ្លង​ទន្លេ​បែប​នេះ​ទេ​ តែ​ដោយ​សារ​តែ​មន្ទីរ​ពេទ្យ​នៅ​ជិត​ ហើយ​ស្ថានភាព​លោក​ស្រី​នៅ​ពេល​ចេញ​ដំណើរ​ទៅ​មន្ទីរ​ពេទ្យ​នៅ​ម៉ោង​២ កណ្ដាល​អធ្រាត្រ​ថ្ងៃ​នេះ​អាច​ធ្វើ​​ដំណើរ​ដោយ​កង់​នេះ​បាន​។ លុះ​១០នាទី​ក្រោយ​មក​លោក​ស្រី​ក៏​បាន​ទៅ​ដល់​មន្ទីរ​ពេទ្យ​ ហើយ​នៅ​ម៉ោង​ ៣: ០៤ ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​ លោក​ស្រី​ក៏​បាន​សម្រាល​បាន​កូន​ស្រី​មួយ​ដោយ​ជោគជ័យ​។

សូម​រំលឹក​ផង​ដែរ​ថា​ នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ ដែល​​សមាជិក​សភាមក​ពី​គណបក្ស​បៃតង​រូប​នេះ​ បាន​ជិះ​កង់​ទៅ​ឆ្លង​ទន្លេ​នៅ​មន្ទីរ​ពេទ្យបែបនេះ​ ដោយ​លោក​ស្រី​ក៏​ធ្លាប់ធ្វើ​បែប​នេះ​នៅ​ពេល​ទៅ​សម្រាល​កូន​ដំបូង​របស់​លោក​ស្រី​ផង​ដែរ​កាល​ពី​ឆ្នាំ​២០១៨។

លោក​ស្រី​ Julie ត្រូវ​បាន​អ្នក​នៅ​ក្នុង​ប្រទេស​នូវែលហ្សេឡង់​ស្គាល់​ថា​ ជា​អ្នក​ស្រលាញ់​ការ​ជិះ​កង់ និង​ជា​ពិសេស​គឺ​ជា​អ្នក​តស៊ូ​មតិ​លើក​កម្ពស់ការជិះ​កង់​ធម្មតា​ ក៏​ដូច​ជា​កង់​អាគុយ​ដើម្បី​ជួយ​បរិស្ថាន​ប្រទេស​នេះ​ឲ្យ​ល្អ​ប្រសើរ​៕

ប្រភព៖ Reuters ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់