• 2021-11-28 12:07:36
  • ព័ត៌មាន

ដំណឹងដ៏សោកសង្រេង សម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ បានយាងចូលទីវង្គតហើយកាលពីព្រឹកមិញ នាប្រទេសបារាំង

  • 2021-11-28 12:07:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមប្រភពព័ត៌មានពី ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហោះសារផ្លូវការមួយបន្ទាន់នាមុននេះបន្តិចបានបញ្ជាក់ថា៖ «ទើបបានទទួលដំណឹងពី ឯ.ឧ. អ៊ុម ដារាវុឌ្ឍ ថាសម្តេចក្រុមព្រះបានចូលវង្គតកាលពីព្រឹកមិញនេះ វេលាម៉ោង ៩ និង ៤០ ម៉ោង ( ត្រូវនឹងម៉ោង ៣ និង ៤០ នាទី ម៉ោងនៅភ្នំពេញ ) នៅក្នុងប្រទេសបារាំង ។ កំពុងរង់ចាំដំណឹងបញ្ជាក់បន្ថែមទៀត»។

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ (ប្រសូតថ្ងៃទី២ ខែមករា គ.ស ១៩៤៤) គឺអ្នកនយោបាយកម្ពុជា។ ព្រះអង្គគឺជាព្រះរាជបុត្រទីពីររបស់ព្រះបាទនរោត្តម សីហនុនិងត្រូវជាព្រះរាមនៃព្រះមហាក្សត្រកម្ពុជាបច្ចុប្បន្នគឺព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ៕

មតិយោបល់