• 2021-11-29 06:28:49
  • ព័ត៌មាន

ម្ដង​នេះ​មិន​រួច​ខ្លួន​ទេ! ក្រសួងធំៗ៣បើកយុទ្ធនាការបង្ក្រាបបទល្មើសទន្រ្ទានដី នៅបឹងទន្លេសាបជាបន្ទាន់

  • 2021-11-29 06:28:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់ផ្ទាល់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃចន្ទថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងធំៗចំនួន៣បានចូលរួម បំពេញបេសកកម្មនៅខេត្តកំពង់ឆ្នាំងជាបន្ទាន់ ក្នុងគោលបំណងចូលរួមបើកយុទ្ធនាការបង្ក្រាប និងទប់ស្កាត់ចលនាកាប់ទន្រ្ទាន ឈូសឆាយដីព្រៃលិចទឹក នៅតំបន់ជុំវិញបឹងទន្លេសាប។

ក្រសួងទាំង៣រួមមាន៖ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដឹងនាំផ្ទាល់ដោយ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំផ្ទាល់ដោយ ឯកឧត្តម វេង សាខុននិង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំផ្ទាល់ដោយឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា រួមជាមួយក្រុមការងារអន្តរក្រសួង អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងមន្រ្តីពាក់ព័ន្ធជំវិញខេត្ត។

បច្ចុប្បន្ន តំបន់ព្រៃលិចទឹកជុំវិញបឹងទន្លេសាបដ៏សំខាន់ កំពុងរងគ្រោះថ្នាក់បំផុត ដោយមានក្រុមជនខិលខូចបានលួចកាប់ទន្ទ្រាន ឈូសឆាយដីព្រៃលិចទឹក ដើម្បីជាប្រយោជន៍ផ្ទាល់ខ្លួន ដោយពុំបានគិតអំពីផលប៉ះពាល់នៃការ បាត់បង់តំបន់ធនធានធម្មជាតិមួយនេះសោះឡើយ។

ព្រៃរនាមលិចទឹកនៅជុំវិញបឹងទន្លេសាប មានផ្ទៃប្រមាណជិត ២៥ ម៉ឺនហិកតា ដែលជាជម្រកចាំបាច់ណាស់សម្រាប់ត្រីពងកូនខួបប្រាំងខួបវស្សា ដែលបម្រើជាឧត្តមប្រយោជន៍យ៉ាងច្រើន ដល់ប្រជាពលរដ្ឋក្នុងតំបន់ជុំវិញបឹងទន្លេសាបនេះ ៕

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់