- 2021-11-30 01:01:00
- ព័ត៌មាន
រឿងសំខាន់ៗក្នុងជីវិត ដែលនឹងធ្វើឲ្យអ្នកនឹងមានអារម្មណ៍ថាសោកស្តាយខ្លាំងបំផុត ប្រសិនបើមិនបានវា!
- 2021-11-30 01:01:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងសំខាន់ៗក្នុងជីវិត ដែលនឹងធ្វើឲ្យអ្នកនឹងមានអារម្មណ៍ថាសោកស្តាយខ្លាំងបំផុត ប្រសិនបើមិនបានវា!
ចន្លោះមិនឃើញ
នៅក្នុងមួយជិវិតរបស់អ្នកតើមាន១០ឆ្នាំប៉ុន្មានដងទៅ ជីវិតរបស់មនុស្សយើងគឺខ្លីខ្លាំងណាស់ ពេលវេលាមិនចាំអ្នកនោះឡើយ អ្វីៗគ្រប់យ៉ាងតែងតែប្រែប្រួលជានិច្ចមិនចាំអ្នកនោះទេ។ ចូរប្រើប្រាស់ជីវិតរបស់អ្នកឲ្យមានតម្លៃ មានន័យទៅតាមអ្វីដែលអ្នកអាចធ្វើទៅបាន មួយវិញទៀតអ្នកនឹងមានអារម្មណ៍សោកស្តាយប្រសិនបើមិនបានធ្វើរឿងទាំងអស់នេះ។
១. អ្នកមិនបានធ្វើតាមក្តីសុបិនរបស់ខ្លួន
អ្នកអាចមានគំនិតគិត នៅក្នុងចិត្តថា ក្តីសុបិនរបស់មនុស្សម្នាក់ៗ មិនមានថ្ងៃអស់អាយុក៏ពិតមែន តែអាយុរបស់អ្នកគង់មានថ្ងៃអស់ កុំចាំអោយដល់មានពេល កុំមានភាពខ្មាសអៀន ខ្វល់ពីពាក្យសម្តី មាក់ងាយពីនាក់ដទៃទៅលើក្តីសុបិន របស់អ្នក កុំចាំចាំរហូតហួសពេល ចូរធ្វើអ្វីដែលអ្នកចូលចិត្ត ដើរតាមក្តីសុបិន ក្តីស្រមៃដ៏ធំរបស់អ្នក ថ្ងៃដែលអ្នកអស់កម្លាំង ថ្ងៃដែលអ្នកទៅមុខលែងរួច អ្នកនឹងស្តាយក្រោយ ពីព្រោះអ្នកមិនបានដើរតាមក្តីសុបិននៅក្នុងជីវិតរបស់អ្នក ។
២. អ្នកមិនបានអភិវឌ្ឃន៍ខ្លួនឯងឲ្យកាន់តែពូកែ
អ្នកមិនបានអភិវឌ្ឍខ្លួនឯង អោយរីកចម្រើន មានសមត្ថភាពពូកែ ការដែលអ្នកនៅជាមួយជីវិតដែលគ្មានការផ្លាស់ប្តូរ គ្មានការរីកចម្រើនទាំងចំណេះជំនាញរបស់អ្នក វាជារឿងដែលគួរអោយសោកស្តាយខ្លាំងណាស់ ជីវិតរបស់អ្នកនឹងផ្លាស់ប្តូរ ចំណេះដឹងរបស់អ្នកក៏នឹងកាន់តែពូកែឡើង ប្រសិនបើអ្នក រស់នៅជាមួយនឹងការចេះអភិវឌ្ឍន៍ខ្លួនឯង រៀនពីអ្វីដែលថ្មី ធ្វើឲ្យខ្លួនអ្នកផ្ទាល់កាន់តែពូកែជាងមុនពីមួយថ្ងៃទៅមួយថ្ងៃ ហើយជីវិតរបស់អ្នកក៏នឹងប្រសើរជាងនេះ។
៣. មិនបានផ្តល់ពេលវេលាអោយមនុស្សដែលមានតម្លៃសមនឹងទទួល
ពេលខ្លះ យើងបានខាតពេលវេលាជាច្រើនទៅលើមនុស្សដែលស្អប់យើង គិតច្រើនខ្វល់ច្រើនតែពីគេ ខ្លាចគេមិនអោយតម្លៃ ឬមិនចូលចិត្តយើង ព្យាយាមតាមផ្គាប់ចិត្តខ្លាចគេជំទាស់ ខ្លាចគេមិនរាប់រក ពោលគឺអ្នកខាតពេលជាច្រើនជាមួយមនុស្សខុស ។
អ្នកគួរតែបែរមករកមនុស្សជាទីស្រឡាញ់របស់អ្នក រស់នៅជាមួយគ្រួសារ មិត្តភក្តិ ដែលអោយតម្លៃអ្នក គិតពីអ្នក ជាជាងទៅគិតអីពីមនុស្សដែលមិនចូលចិត្តអ្នក ស្អប់អ្នក។មនុស្សដែលគេនឹងស្អប់អ្នកហើយ ទោះអ្នកធ្វើល្អប៉ុណ្ណា ក៏មិនបានប្រយោជន៍អ្វីមកវិញដែរ ពោលគឺខាតពេលវេលា អត់ប្រយោជន៍ទទេ ចូរចំណាយពេលវេលាដ៏មានតម្លៃរបស់អ្នកជាមួយមនុស្សជាទីស្រឡាញ់ ក្រុមគ្រួសាររបស់អ្នកទើបជាការប្រសើរ ៕
អត្ថបទដកស្រង់ និងកែសម្រួលដោយ៖ សាន សុធារដ្ឋ