• 2021-11-30 03:07:39
  • ព័ត៌មាន

វិធានការណ៍បន្ទាន់! កម្ពុជា​​បាន​សម្រេច​ហាម​ឃាត់អ្នក​ដំណើរ​មកពី​ប្រទេស​ចំនួន ១០ ចូល​ក្នុង​ប្រទេស ទប់ស្កាត់​ការ​យាយី​របស់ "អូមីក្រុង"

  • 2021-11-30 03:07:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ពុជា សម្រេចហាមឃាត់អ្នកដំណើរ ឬអ្នកដំណើរឆ្លងកាត់ប្រទេសចំនួន១០ នៅក្នុងទ្វីបអាហ្វ្រិក ដើម្បីការពារនូវវីរុសបំប្លែងថ្មី B.1.1.529 ដែលមានឈ្មោះថា “ អូមីក្រុង (Omicron) “ ដោយចាប់អនុវត្ត ក្រោយ៤៨ម៉ោង បន្ទាប់ពីចេញសេចក្ដីប្រកាសព័ត៌មាននេះ ។ នេះបើតាមការផ្សាយរបស់ក្រសួងសុខាភិបាលនៃកម្ពុជានៅយប់ថ្ងៃទី២៩ វិច្ឆិកា ២០២១នេះ។

កម្ពុជាសម្រេចហាមឃាត់អ្នកដំណើរដែលធ្លាប់ចេញចូល ឬឆ្លងកាត់ចូលមកដាច់ខាតរយៈពេល៣សប្ដាហ៍ ប្រទេសទាំង១០នោះរួមមាន៖

១. Botswana

២. Eswatina

៣. Lesotho

៤. Mozambique

៥. Namibia

៦. South Africa

៧. Zimbabwe

៨. Malawi

៩. Angola

១០. Zambia

ក្រសួងសុខាភិបាលបានបញ្ជាក់ថា អង្គការសុខភាពពិភពលោក (WHO) បានរាយការណ៍ពីការរកឃើញវីរុស បំប្លែងថ្មី B.1.1.529 នៅបណ្តាប្រទេសមួយចំនួននៃទ្វីបអាហ្វ្រិក និងបានកំណត់ឈ្មោះថា “អូមីក្រុង (Omicron)" ដែលត្រូវបានប្រកាសថា ជាការព្រួយបារម្ភ នៃការរាលដាលមេរោគកូវីដ-១៩ ប្រភេទបំប្លែងថ្មី។

ដោយពិនិត្យឃើញស្ថានភាពបែបនេះ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជាសម្រេចហាមឃាត់ អ្នកដំណើរ មានប្រវត្តិធ្វើដំណើរទៅប្រទេស ទាំង១០ខាងលើនេះ ក្នុងអំឡុងពេល៣សប្ដាហ៍មុនចូលមកប្រទេសកម្ពុជា ធ្វើដំណើរចូលប្រទេសកម្ពុជា ទាំងតាមផ្លូវ អាកាស ទាំងតាមផ្លូវគោក មួយរយៈសិន រហូតដល់មានការជូនដំណឹងជាថ្មី ដើម្បីទប់ស្កាត់ការឆ្លងចូលកម្ពុជា នូវមេរោគកូវីដ-១៩ ប្រភេទអូមីក្រុង (Omicron) ៕

ប្រភព៖ ក្រសួងសុខាភិបាល

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់