- 2021-11-30 07:05:19
- ព័ត៌មាន
អស្ចារ្យ! ក្រុមអ្នកដើរព្រៃ ប្រទះឃើញទឹកធ្លាក់មួយកន្លែង ទេសភាពស្អាតខ្លាំង លាក់ខ្លួនក្នុងព្រៃជ្រៅនៃខេត្តកោះកុង
- 2021-11-30 07:05:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អស្ចារ្យ! ក្រុមអ្នកដើរព្រៃ ប្រទះឃើញទឹកធ្លាក់មួយកន្លែង ទេសភាពស្អាតខ្លាំង លាក់ខ្លួនក្នុងព្រៃជ្រៅនៃខេត្តកោះកុង
ចន្លោះមិនឃើញ
ដែនដីខេត្តកោះកុងដែនកោះនាភាគនិរតីនៃប្រទេសកម្ពុជាក្រៅពីសម្បូរទៅដោយប្រជុំកោះឆ្នេរខ្សាច់ដ៏ស្រស់ស្អាតគួរជាទីទាក់ទាញរបស់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិហើយនោះ ទឹកដីខេត្តមួយក៏សម្បូរទៅដោយសម្បត្តិធម្មជាតិ សត្វព្រៃ ព្រៃភ្នំ ទឹកធ្លាក់ ដ៏ស្រស់ត្រកាល សម្រាប់ភ្ញៀវទេសចរណ៍ដែលចិត្តកំសាន្តបែបធម្មជាតិនេះផងដែរ។
ថ្ងៃនេះ Sabay នឹងនាំប្រិយមិត្តទាំងអស់គ្នាទៅស្គាល់ទឹកធ្លាក់ដ៏ស្រស់ត្រកាលមួយកន្លែងនៅក្នុងខេត្តកោះកុងដែនដីអន្លង់ចិត្ត នោះគឺទឹកធ្លាក់ស្ទឹងកែប ដែលស្ថិតស្រុកថ្មបាំង ខេត្តកោះកុងនេះផ្ទាល់តែម្តង។ បើយោងទៅតាមហ្វេសប៊ុកផេក របស់នារីចល័ត និងដំណើរកំសាន្ត២៦០គីឡូម៉ែត្រដោយថ្មើរ របស់លោក Phirom Chhoun បានឲ្យដឹងថា ទឹកធ្លាក់ស្ទឹងកែបមួយនេះ ស្ទើរតែគ្មានភ្ញៀវទេសចរណ៍ទៅដល់នោះឡើយ ដោយសារតែការធ្វើដំណើរទៅកំសាន្តមានស្ថានភាពលំបាក ដោយទឹកធ្លាក់មួយនេះត្រូវធ្វើដំណើរដោយថ្មើរជើងរយពេល៦ម៉ោងពីភូមិត្រពាំងខ្នា ទីរួមស្រុកថ្មបាំងខេត្តកោះកុង ហើយថែមទាំងត្រូវឆ្លងកាត់ អូរ ស្ទឹង ជ្រលងព្រៃភ្នំធម្មជាតិ ជាច្រើនដំណាក់កាល ។
ក្រុមអ្នកដើរព្រៃលើកឡើងថា ទឹកធ្លាក់មួយនេះអាចនឹងជាគោលដៅទេសចរណ៍បន្តដែលមិនគួរមើលរំលង សម្រាប់ភ្ញៀវទេសចរណ៍ដែលពួកគេចូលចិត្តធ្វើដំណើរកំសាន្តបែបផ្សងព្រេង ជាធម្មជាតិ ព្រៃភ្នំ ដ៏ស្រស់ស្អាត នៃជួរភ្នំក្រវ៉ាញ ៕
ប្រភពរូបថត៖ LYRATTANAK TRAM