• 2021-11-30 08:38:48
  • ព័ត៌មាន

ផ្លូវ​ល្បឿន​លឿន​មិន​មែន​អ្នក​ណា​ក៏​ឡើង​បាន​ទេ! យានជំនិះ​ច្រើន​ប្រភេទ ត្រូវ​កំណត់​មិនឲ្យ​បើកបរ​លើឡើយ!

  • 2021-11-30 08:38:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងទៅតាមច្បាប់ អ្នកដំណើរ យានជំនិះ ម៉ូតូ ឡានត្រាក់ទ័រ តុកតុកនិងយានជំនិះផ្សេងៗដែលមានល្បឿនតិចជាង 70km/h គឺមិនអាចឡើងផ្លូវល្បឿនលឿនបានទេ។ ក្នុងនោះដែរយានជំនិះប្រភេទម៉ូតូធំក៏មិនអាចបើកឡើងលើផ្លូវល្បឿនលឿនបានដែរ។ នេះបើតាមការបញ្ជាក់លើទំព័រហ្វេសប៊ុក ផ្លូវល្បឿនលឿនភ្នំពេញ - ព្រះសីហនុ នៅថ្ងៃទី ៣០ វិច្ឆិកា ឆ្នាំ២០២១នេះ។

តាមប្រភពដដែលបានឲ្យដឹងទៀតថា ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុត្រៀមនឹងក្រាលស្រទាប់ជាន់លើគេបង្អស់ហើយ ដោយក្រាលដល់ស្រទាប់នេះហាក់ដូចជាផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុគឺជិតសាងសង់រួច ចេញជារូបរាង នេះគឺជាការចាប់ផ្តើមថ្មីដែលអ្នកទាំងអស់គ្នាទន្ទឹមរង់ចាំជាយូរមកហើយ។ ទន្ទឹមនេះដែរផ្លូវល្បឿនលឿន ដំបូងគេបង្អស់នៅប្រទេសកម្ពុជា នឹងបើកដំណើរការក្នុងឆ្នាំក្រោយខាងមុខនេះហើយ។

ផ្លូវ ល្បឿនលឿន (Expressway) ភ្នំពេញ-ព្រះសីហនុ ដែលជាតំបន់ សក្តានុពលពាណិជ្ជកម្ម និង ទេសចរណ៍ ជាប់ ឆ្នេរសមុទ្រ នឹង អាច បញ្ចប់ ការសាងសង់ មុន កាលកំណត់ ហើយ គ្រោង នឹងដាក់ ឲ្យ ដំណើរការ នៅ ចុងឆ្នាំ ២០២២ ខាងមុខ ខណៈសព្វថ្ងៃនេះ ដំណើរការផ្លូវល្បឿនលឿន កំពុងធ្វើការ យ៉ាងសកម្ម លើ ការសាងសង់ ហើយ។

គួរំលឹកថា ចិនបានសន្យាជំរុញបញ្ចប់គម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ - ក្រុងព្រះសីហនុ ឲ្យបានចប់សព្វគ្រប់ត្រឹម ខែកញ្ញា ឆ្នាំ២០២២ ដើម្បីត្រៀមដំណើរការ ស្វាគមន៍កិច្ចប្រជុំASEANនៅខេត្តព្រះសីហនុដែលនឹង ប្រព្រឹត្តិ ទៅនាខែវិច្ឆិកាឆ្នាំ២០២២ខាងមុខនេះ ។ ការសន្យានេះ ខណៈដែលឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដឹកនាំគណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន ពិភាក្សាការងារជាមួយ លោកWen Gang អនុប្រធានក្រុមហ៊ុន គមនាគមន៍និងសំណង់ ចិនCCCC (China Communications Construction Company Limited) នៅក្នុងទីក្រសួងប៉េកាំងប្រទេសចិន ៕

ប្រភព៖ ផ្លូវល្បឿនលឿនភ្នំពេញ - ព្រះសីហនុ

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី