- 2021-12-01 01:01:00
- ព័ត៌មាន
ហេតុអ្វីពុកម៉ែមិនស្រឡាញ់អ្នក? ប្រសិនបើអ្នកធ្លាប់មានអារម្មណ៍បែបនេះ អ្នកប្រាកដជាគិតខុសទាំងស្រុងហើយ
- 2021-12-01 01:01:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុអ្វីពុកម៉ែមិនស្រឡាញ់អ្នក? ប្រសិនបើអ្នកធ្លាប់មានអារម្មណ៍បែបនេះ អ្នកប្រាកដជាគិតខុសទាំងស្រុងហើយ
ចន្លោះមិនឃើញ
អ្នកអាចនឹងគិតថាម៉ែមិនបានស្រឡាញ់ ឬក៏ពុកមិនដែលមានមោទកភាព ព្រមទទួលស្គាល់អ្នក ខ្ញុំដឹងថាអ្នកប្រាកដជាមានអារម្មណ៍បែបហ្នឹង អ្នកគិតថាវាជាការពិត តែអ្នកត្រូវចាំថា នេះគ្រាន់តែជាផ្នែកមួយនៃការគិត និងវាយតម្លៃរបស់អ្នក វាមិនអាចជាការពិតទាំងអស់នោះឡើយ ការគិតទាំងនេះ វាបានធ្វើអោយអ្នកមានអារម្មណ៍មិនល្អ និងកើតទុក្ខនៅក្នុងខ្លួនទៅវិញ។
អ្នកអាចសាកគិតទៅមើលការដែលម្តាយអ្នកមិនបានឱបអ្នក ឬក៏បង្ហាញអារម្មណ៍ចេញថាម្តាយស្រឡាញ់អ្នក មិនមែនមានន័យថាគាត់មិនបានស្រឡាញ់ មិនបារម្ភពីអ្នកនោះឡើយ ជួនកាលម្តាយរបស់អ្នកអាចនឹងមានភាពអៀនខ្មាស ឬក៏មិនធ្លាប់ទទួលបានបានភាពកក់ក្តៅពីឪពុកម្តាយរបស់គាត់កាលពីមុន វាអាចនឹងធ្វើអោយម្តាយរបស់អ្នកមិនបានដឹងអំពីវិធីដែលបង្ហាញចេញថាពួកគាត់ស្រឡាញ់អ្នកខ្លាំងប៉ុណ្ណា។
ឪពុករបស់អ្នកអាចនឹងមិនសូវបង្ហាញអាក្បកិរិយា ថាមានមោទនភាពទៅលើរូបអ្នក ចំពោះការសិក្សារៀនសូត្រ ឬការធ្វើការរបស់អ្នក វាមិនមានន័យថាឪពុករបស់អ្នកមិនចាប់អារម្មណ៍ មិនបារម្ភពីអ្នកនោះឡើយ ជួនកាល ដោយសារតែបរិបទសង្គមដែលឪពុកអ្នក ធ្លាប់បានជួបនាពេលកន្លងមក ដែលពុកម្តាយ ឪពុករបស់អ្នកមិនសូវបង្ហាញ អាកប្បកិរិយាដែលសម្តែងអំពីការស្រឡាញ់យកចិត្ត ទុកដាក់។
អ្នកត្រូវចាំថា ឪពុកម្តាយរបស់អ្នកបើទោះបីជាពួកគាត់មិនបានបង្ហាញ អំពីក្តីស្រឡាញ់ការព្រួយបារម្ភ ការសរសើរយកចិត្តទុកដាក់ទៅលើអ្នក មិនមែនសុទ្ធតែពួកគាត់មិនបានស្រលាញ់អ្នកនោះ ឡើយ ឪពុកម្តាយណាដែលមិនស្រឡាញ់កូន មានពាក្យជាច្រើនដែលឪពុកម្តាយរបស់អ្នក បានលាក់ទុកនៅក្នុងចិត្ត អំពីអារម្មណ៍របស់ពួកគាត់ទៅលើរូបអ្នក ។
ឪពុកម្តាយរបស់អ្នកលោកក៏គ្រាន់តែជាមនុស្សជាធម្មតាទូទៅ ពួកគាត់អាចនឹងមិនល្អគ្រប់គ្រាន់ តែក្តីស្រឡាញ់របស់ពួកគាត់មានច្រើនណាស់មកលើកូនៗ អនុស្សាវរីយ៍ជាច្រើនដែលពួកគាត់មិនអាចភ្លេចបានជាមួយនឹងរូបអ្នក តាំងតែពីតូចរហូតដល់អ្នកមានគ្រួសារ បើទោះបីជា ពួកគាត់មិនបានប្រាប់ថាស្រឡាញ់អ្នកក៏ពិតមែនតែ ក្តីស្រឡាញ់ ភាពព្រួយបារម្ភ ចំពោះកូនគឺធំណាស់។