- 2021-12-01 03:04:30
- ព័ត៌មាន
មេរៀនជីវិតដែលអ្នកគួរដឹងមុនអាយុ២០ឆ្នាំមកដល់ ជាពិសេសយុវវ័យយើងហ្នឹងហ្មង!
- 2021-12-01 03:04:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មេរៀនជីវិតដែលអ្នកគួរដឹងមុនអាយុ២០ឆ្នាំមកដល់ ជាពិសេសយុវវ័យយើងហ្នឹងហ្មង!
ចន្លោះមិនឃើញ
មនុស្សយើងអាចរីករាយជាមួយជីវិតរបស់យើងបានយ៉ាងពេញទំហឹង តែកុំភ្លើតភ្លើនភ្លេចគិតពីអនាគត ពិសេសមិត្តៗដែលជាយុវជន យុវតីផ្ទាល់តែម្តង ។ យុវជន អាចរីករាយជាមួយការប្រើប្រាស់ជីវិតដែលសប្បាយរីករាយតាមបែបយុវវ័យ តែកុំឲ្យភាពសប្បាយរីករាយនោះ ធ្វើឲ្យអនាគតរបស់ប្អូនគ្មានពន្លឺ គ្មានគោលដៅឲ្យសោះ ។ការដើរលេងភ្លើតភ្លើន ជាមួយមិត្តភក្តិច្រើនពេក ថ្នាំញៀន គ្មានគោលដៅគួរជៀសវាង ប្រសិនបើចង់អោយអនាគតភ្លឺស្វាងទៅថ្ងៃមុខ។
១. អ្នកអាចខុសបាន តែសូមយកវាជាបទពិសោធន៍ជាមេរៀនជីវិត
អ្នកអាចខុសបាន តែសូមយកវាជាបទពិសោធន៍ជាមេរៀនជីវិតសម្រាប់កែខៃអនាគត។ ថ្ងៃនេះ ប្រិយមិត្តបានកសាងកំហុស តែកុំធ្វើខុសហើយខុសទៀតរហូតធ្វើឲ្យជីវិតកាន់តែដុនដាប អ្នកក៏អាចចាប់ផ្តើម ឲ្យឳកាសខ្លួនឯងបាន ចូរយកជាមេរៀន ថ្ងៃក្រោយមុននឹងធ្វើអ្វីមួយត្រូវគិតមុខគិតក្រោយ ។
២.អ្នកត្រូវតែចេះស្វះស្វែងរៀនសូត្រឲ្យបានច្រើនតាមដែលអាចធ្វើបាន
បើចង់ឲ្យអនាគតអ្នកភ្លឺសាង ជោគជ័យ អ្នកចូរខិតខំព្យាយាមរៀនសូត្រពីក្មេងអោយហើយ ទើបអ្នកមិនសូវពិបាកនៅពេលដែលចាស់ទៅ ចេះកាន់តែច្រើន ដឹងកាន់ច្រើនអ្នកនឹងមានឪកាសជោគជ័យកាន់តែច្រើនជាងអ្នកដទៃ គ្មានអ្វីដែលប្រសើរជាងការរៀនសូត្រនោះឡើយ។
៣.អ្នកត្រូវចេះសាងឳកាសឲ្យខ្លួនឯង
ពាក្យថាសាងឳកាសនៅត្រង់នេះ មានន័យថា បើអ្នកមានសមត្ថភាពអ្វី ចូរបង្ហាញអោយពិភពលោកបានដឹង អ្នកដទៃបានដឹងថាអ្នកពូកែ អ្នកមានសមត្ថភាព ។ មិនមាននរណាមកគោះទ្វារសួរអ្នក ថាអ្នកមានសមត្ថភាពអ្វីខ្លះនោះឡើយ ចូរបង្កើតឳកាសអោយខ្លួនឯង ទើបជាការប្រសើរ បណ្តាក់ទុនឲ្យខ្លួនឯងជោគជ័យតាមរយ:ការបញ្ចេញនូវសមត្ថភាពផ្សេងៗ ឲ្យគេបានឮ បានដឹង ថាអ្នកពិតជាពូកែមែន។
៤. សាងមិត្តឲ្យបានច្រើនជាជាងការកសាងសត្រូវ
សាងមិត្តឲ្យបានច្រើនជាជាងការកសាងសត្រូវ ខ្សែជីវិតរបស់មនុស្សនឹងបានទៅឆ្ងាយប៉ុណ្ណា មិនមែនអ្នកពូកែប៉ុណ្ណា អស្ចារ្យម្នាក់ឯងនោះឡើយ វាអាស្រ័យទៅលើថាតើ អ្នកមានទំនាក់ទំនងល្អជាមួយអ្នកដទៃ មានអ្នកគាំទ្រអ្នកខ្លាំងប៉ុណ្ណាផងដែរ ដូចជាពាក្យដែលគេបានលើកឡើងថា អ្នកដូចជាទូក មនុស្សជុំវិញខ្លួនអ្នកជាទឹក កាន់តែមានទឹកច្រើន និងទឹកស្រឡាញ់ទូកកាន់តែខ្លាំង ទូកក៏នឹងទៅបានឆ្ងាយ បើទឹកតិច ទូកក៏នឹងបានមិនឆ្ងាយដែរ បើទឹកមិនស្រឡាញ់ទូក ទូកធំប៉ុណ្ណា ក៏នឹងលិចលង់បានព្រោះតែទឹកដូចគ្នា៕