• 2021-12-03 04:12:08
  • ព័ត៌មាន

អស្ចារ្យ! រដ្ឋបាលខេត្តកំពង់ចាម បានប្រកាសអំពីការសាងសង់វិមានឯករាជ្យថ្មីយ៉ាងស្រស់ស្អាត

  • 2021-12-03 04:12:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅព្រឹកថ្ងៃសុក្រ ១៤រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្ដីជូនជាដំណឹង ស្ដីពីគម្រោងនៃការសាងសង់វិមានឯករាជ្យ នៅលើកំណាត់ផ្លូវជាតិលេខ៧ចាស់ ត្រង់ចំណុចទន្លេអ៊ុំ ស្ថិតនៅភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ការសាងសង់វិមានឯករាជ្យថ្មីនេះ គឺក្នុងគោលបំណងដើម្បីរំលឹកដល់គុណូបការ: ដ៏ខ្ពង់ខ្ពស់ចំពោះព្រះវិញ្ញាណក្ខ័ន្ធ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានបូជាព្រះកាយពល និងព្រះបញ្ញាញាណដ៏ឈ្លាសវៃ ដើម្បីបុព្វហេតុឯករាជ្យជាតិ បូរណភាពទឹកដី សេចក្តីសុខក្សេមក្សាន្តនិងការរីកចម្រើននៃសង្គមជាតិ ។លើសពីនេះទៅទៀត វិមានឯករាជ្យឯករាជ្យថ្មីនេះ ក៏នឹងរំលឹកគុណដល់ វីរ:យុទ្ធជន យុទ្ធនារី កងកំលាំងប្រដាប់អាវុធ នៃកងយុទ្ធពលខេមរភូមិន្ទនៅគ្រប់ជំនាន់ ផងដែរ។

គួរបញ្ជាក់ថា រដ្ឋបាលខេត្តកំពង់ចាម នឹងរៀបចំបើកការដ្ឋានសាងសង់វិមានឯករាជ្យកំពង់ចាមថ្មីនេះនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ នៅលើកំណាត់ផ្លូវជាតិលេខ៧ចាស់ ត្រង់ចំណុចទន្លេអ៊ុំ ស្ថិតនៅភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ហើយគ្រោងនឹងបញ្ចប់ការសាងសង់ នៅមុនខួបអនុស្សាវរីយ៍លើកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា នៅឆ្នាំក្រោយ ឆ្នាំ២០២២។

​​​ ​​​

ប្រភព៖ រដ្ឋបាល​ខេត្ត កំពង់ចាម

អត្ថបទដោយ៖ សាន​ សុធារដ្ឋ

មតិយោបល់