- 2021-12-07 05:20:00
- ព័ត៌មាន
ឯកឧត្តម ម៉ៅ ធនិន ប្រាប់ឲ្យពលរដ្ឋកុំបារម្ភបើស្រុកដោះស្រាយមិនចេញលោកនឹងចុះទៅផ្ទាល់
- 2021-12-07 05:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឯកឧត្តម ម៉ៅ ធនិន ប្រាប់ឲ្យពលរដ្ឋកុំបារម្ភបើស្រុកដោះស្រាយមិនចេញលោកនឹងចុះទៅផ្ទាល់
ចន្លោះមិនឃើញ
ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត បានប្រាប់ឲ្យពលរដ្ឋកុំបារម្ភ រឿងទុក្ខលំបាក ក៏ដូចជាបញ្ហាប្រឈម និងការសំណូមពរផ្សេងៗ បើអាជ្ញាធរស្រុកដោះស្រាយមិនចេញទេ លោកនឹងចុះទៅដដោះស្រាយដោយផ្ទាល់តែម្ដង។ ឯកឧត្តមមានប្រសាសន៍ដូចនេះ នាឳកាសអញ្ចើញជួបដើម្បី សម្របសម្រួល ដោះស្រាយទុក្ខលំបាក ក៏ដូចជាបញ្ហាប្រឈម និង សំណូមពរ ជូនបងប្អូនប្រជាពលរដ្ឋ ដែលមក ពីបណ្ដា ស្រុក ក្រុង ក្នុងខេត្តកំពត នៅវេទិកាសាលាខេត្ត នៅព្រឹកថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ២០២១។
ឯកឧត្តមអភិបាលខេត្ត បានជួយសម្របសម្រួល ដោះស្រាយទុក្ខលំបាក ក៏ដូចជាបញ្ហាប្រឈម និង សំណូមពរផ្សេងៗ ជូនបងប្អូនប្រជាពលរដ្ឋ ដែលមកពីបណ្ដា ស្រុក ក្រុង ក្នុងខេត្តកំពត ព្រមទាំងបានផ្តល់ស្បៀងជូនដល់ជនចាស់ជរាទីទ័លខ្លាំង គ្រួសារក្រីក្រខ្វះខាតពិតប្រាកដ នៅវេទិកាសាលាខេត្ត។ ទន្ទឹមនឹងការសម្របសម្រួលដោះស្រាយក្នុងថ្ងៃនេះដែរ ឯកឧត្ដមបានស្ដាប់និងទទួលយកការសំណូមពរ ហើយករណីខ្លះឯកឧត្តម បានទំនាក់ទំនងទៅកាន់អជ្ញាធរស្រុក ដើម្បីឱ្យដោះស្រាយជូនពលរដ្ឋ បើដោះស្រាយមិនចេញទេ ឯកឧត្ដមនិងចុះដោះស្រាយជូនពលរដ្ឋផ្ទាល់តែម្ដង ។ នេះបើតាមការផ្សាយលើទំព័រហ្វេសប៊ុក បេះដូងកំពត។
សូមបញ្ជាក់ ថាការដោះស្រាយទុក្ខកង្វល់ជូនបងប្អូនប្រជាពលរដ្ឋនេះ ជាការដោះស្រាយក្រៅប្រព័ន្ធតុលាការ ហើយ តែងតែទទួលបានលទ្ធផលគ្រប់ភាគី គឺគ្មានអ្នកឈ្នះនិងគ្មានអ្នកចាញ់នោះឡើយ។ ការដោះស្រាយរបស់ឯកឧត្តម ដោយ ផ្តោតសំខាន់ទៅលើភាពយុត្តិធម៌ គ្មានលំអៀង ព្រោះថា បងប្អូនដែលមកពឹងពាក់និងឲ្យជួយដោះស្រាយនោះគឺ ប្រៀបបានដូចជាឱពុក ជាម្តាយ ជាបងប្អូនក្នុងមហាគ្រួសារតែមួយ មិនធ្វើអ្វីដែលនាំឲ្យពួកគាត់មានការថ្នាំងថ្នាក់ឡើយ ៕
ប្រភព៖ ទំព័រហ្វេសប៊ុក បេះដូងកំពត