• 2021-12-07 09:23:11
  • ព័ត៌មាន

សែនរំជួលចិត្ត! សម្ដេចព្រះមហាក្សត្រី និងព្រះមហាក្សត្រទ្រង់ព្រះកន្សែងពន់ពេក នៅមុខមឈូសាតម្កល់ព្រះសពសម្ដេចក្រុមព្រះ គួរស្រណោះក្រៃលែង

  • 2021-12-07 09:23:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិតជាគួរឱ្យស្រណោះរកពាក្យថ្លាថ្លែងមិនបាន វីដេអូខ្លីមួយបង្ហាញពីព្រះរាជសកម្មភាព សម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងព្រះបាទ សម្ដេច នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ព្រះកន្សែងយ៉ាងអាឡោះអាល័យជាទីបំផុត ជូនដំណើរជាលើកចុងក្រោយដល់ព្រះវិញ្ញាក្ខន្ធសម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ។ នេះបើតាមវីដេអូខ្លួនបង្ហោះនៅលើទំព័រហ្វេសបុកផេក Royal du Cambodge នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ ២០២១ នេះ ។

ស្ថិតក្នុងព្រះរាជហឫទ័យសោកស្តាយដ៏ជ្រាលជ្រៅរកទីបំផុតគ្មាន ចំពោះការយាងចូលព្រះទិវង្គតនៃ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នាវេលាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យផ្ទាល់ព្រះអង្គចំនួន ១២មុឺនដុល្លារ (ព្រះករុណាជាម្ចាស់ជីវិត ចំនួន ២មុឺនដុល្លារ សម្តេចម៉ែ ចំនួន ១០មុឺនដុល្លារ) ជូនព្រះបុត្រាបុត្រី សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ សម្រាប់រៀបចំពិធីបុណ្យព្រះសពរបស់ព្រះអង្គ។

រាជរដ្ឋាភិបាលកម្ពុជាបានចេញប្រកាសសម្រេចយកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ ជាថ្ងៃកាន់ព្រះមរណទុក្ខផ្លូវការទូទាំងព្រះរាជាណាចក្រកម្ពុជា ដើម្បីជាកិច្ចថ្វាយតបនូវព្រះគុណូបក្ការៈដ៏ធំធេង នៃសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលពេញមួយព្រះជន្មព្រះអង្គ មានគុណបំណាច់យ៉ាងធំធេងចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ។

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយាងសោយព្រះទិវង្គត ក្នុងព្រះជន្ម ៧៧ ព្រះវស្សា នាសាធារណរដ្ឋបារាំង វេលាម៉ោង ៣:៤០នាទី ម៉ោងនៅទីក្រុងភ្នំពេញ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយព្រះជរាពាធ។ ព្រះអង្គ ព្រះប្រសូតនៅថ្ងៃទី០២ ខែមករា ឆ្នាំ១៩៤៤ នារាជធានីភ្នំពេញ ទ្រង់ជាព្រះរាជបុត្រា នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ ៕

ទស្សនាវីដេអូ៖

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី