- 2021-12-07 09:56:36
- ព័ត៌មាន
នេះហើយព្រះបុត្រាវ័យក្មេងទាំងពីរអង្គ របស់សម្ដេចក្រុមព្រះ ព្រះមាតាទទួលមរណភាពពី៣ឆ្នាំមុន ពេលនេះបិតាក៏ត្រូវឃ្លាតឆ្ងាយជារៀងរហូត
- 2021-12-07 09:56:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នេះហើយព្រះបុត្រាវ័យក្មេងទាំងពីរអង្គ របស់សម្ដេចក្រុមព្រះ ព្រះមាតាទទួលមរណភាពពី៣ឆ្នាំមុន ពេលនេះបិតាក៏ត្រូវឃ្លាតឆ្ងាយជារៀងរហូត
ចន្លោះមិនឃើញ
ប្រជានុរាស្ត្រខ្មែរ នៅតែចងចាំមិនភ្លេចឡើយ កាលពី៣ឆ្នាំមុន ក្នុងឆ្នាំ ២០១៨ ក្នុងទិដ្ឋភាពដ៏សោកសៅថ្ងៃបូជាសព អ្នកម្នាង អ៊ុក ផល្លា នៃសម្ដេចក្រុមព្រះ នរោត្ដម រណឬទ្ធិ កាលពីថ្ងៃទី២០ ខែមិថុនា ២០១៨ បានធ្វើឲ្យប្រជានុរាស្ត្រស្ទើរទូទាំងប្រទេសមានក្ដីអាណិតអាសូរ សោកស្រណោះជាពន់ពេក ចំពោះព្រះបុត្រាទាំង២ គឺបុត្រច្បងមាននាម នរោត្តម សុធាឫទ្ធិ ប្រសូតក្នុងឆ្នាំ ២០០៣ និងបុត្រទី២ មាននាម នរោត្តម រណវង្ស ប្រសូតក្នុងឆ្នាំ ២០១១។ ព្រះបុត្រាទាំងពីរនេះ ជាចំណងដៃនៃក្ដីស្នេហារវាង អ្នកម្នាង អ៊ុក ផល្លា និងសម្ដេចក្រុមព្រះនរោត្ដម រណ ឫទ្ធិ ។
កាន់តែស្រណោះពេលនេះ ព្រះបុត្រាទាំងពីរអង្គ បានបាត់បង់បិតាជាទីកក់ក្ដៅជារៀងរហូតហើយ ខណៈព្រះបុត្រាពៅ នៅវ័យក្មេងជាងគេ កំពុងត្រូវការការមើលថែ ក្ដីស្រលាញ់ពីមាតា-បិតា ។ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយាងសោយព្រះទិវង្គត ក្នុងព្រះជន្ម ៧៧ ព្រះវស្សា នាសាធារណរដ្ឋបារាំង វេលាម៉ោង ៣:៤០នាទី ម៉ោងនៅទីក្រុងភ្នំពេញ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយព្រះជរាពាធ។ ដោយឡែកកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ អ្នកម្នាង អ៊ុក ផល្លា បានទទួលមរណភាពក្នុងព្រះជន្ម ៣៩ឆ្នាំ ដោយឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ក្នុងដំណើរជាមួយព្រះស្វាមី ដើម្បីយាងចុះសួរសុខទុក្ខប្រជាជនដែលជាសមាជិក សមាជិកា គណបក្សហ្វ៊ុនស៊ីប៉ិច នៅផ្លូវជាតិលេខ៤ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ សពរបស់អ្នកម្នាងត្រូវបានបូជាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨។
រាជរដ្ឋាភិបាលកម្ពុជាបានចេញប្រកាសសម្រេចយកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ ជាថ្ងៃកាន់ព្រះមរណទុក្ខផ្លូវការទូទាំងព្រះរាជាណាចក្រកម្ពុជា ដើម្បីជាកិច្ចថ្វាយតបនូវព្រះគុណូបក្ការៈដ៏ធំធេង នៃសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលពេញមួយព្រះជន្មព្រះអង្គ មានគុណបំណាច់យ៉ាងធំធេងចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ៕