• 2021-12-08 10:42:34
  • ព័ត៌មាន

ក្រៅពីជាទីក្រុងដ៏ទំនើបមានផ្លូវខ្វែងខ្វាត់ ជប៉ុនកំពុងសហការធ្វើឱ្យសៀមរាបក្លាយជាក្រុងឆ្លាតវៃលើ ៤ចំណុច មុនគេបង្អស់នៅកម្ពុជា

  • 2021-12-08 10:42:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីភ្នាក់ងារ​សហប្រតិបត្តិការអន្តរជាតិជប៉ុននៅកម្ពុជា កំពុងជួយជំរុញដោយសហការជាមួយអាជ្ញាធរខេត្តសៀមរាប ធ្វើឱ្យទីក្រុងវប្បធម៌មួយនេះ មានប្រព័ន្ធគ្រប់គ្រងឆ្លាតវៃ ផ្ដោតលើចំណុច ៤ ធំៗមុនគេបបង្អស់នៅក្នុងប្រទេសកម្ពុជា ។

តាមប្រភពព័ត៌មានផ្លូវការពីឯកឧត្ដម ទៀ សីហា អភិបាលខេត្តសៀមរាប បានឱ្យដឹងថា មានការចុះហត្ថលេខាលើកំណត់ត្រានៃកិច្ចពិភាក្សានៃការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេសសម្រាប់គម្រោងទីក្រុងឆ្លាតវៃជាមួយប្រធានទីភ្នាក់ងារ​សហប្រតិបត្តិការអន្តរជាតិជប៉ុននៅកម្ពុជា ។ ដោយក្នុងនោះ មានការចូលរួមពី លោកស្រី Kamei Haruko ប្រធានទីភ្នាក់ងារ​សហប្រតិបត្តិការអន្តរជាតិជប៉ុន (ចៃការ)​ ប្រចាំប្រទេសកម្ពុជា ព្រមទាំង​ប្រតិភូមអមដំណើរ ឯកឧត្តមអភិបាលរងខេត្ត ឯកឧត្តម អស់​លោក​ លោកស្រី​ជា​នាយក​រដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាព អភិបាលក្រុង ទីចាត់ការ អង្គភាព​ចំណុះសាលាខេត្ត ។

តាមគម្រោងទីក្រុងឆ្លាតវៃមួយនេះ នឹងធ្វើការផ្ដោតលើ​ផ្នែកសំខាន់ៗចំនួន០៤ គឺ

១.ការរៀបចំទេសចរណ៍ឆ្លាតវៃ​(Smart Tourism)

២.ការរៀបចំប្រព័ន្ធសន្តិសុខឆ្លាតវៃ​ (Smart Security)

៣.ការរៀបចំប្រព័ន្ធចល័តឆ្លាតវៃ​ (Smart Mobility)

៤.ការរៀបចំប្រព័ន្ធគ្រប់គ្រងកាកសំណល់ឆ្លាតវៃ​ (Smart Waste Management)៕

មតិយោបល់