• 2021-12-08 10:52:41
  • ព័ត៌មាន

សារដាស់តឿនហាមប្រហែស! ពេលនេះស្ត្រីជនជាតិថៃ ២នាក់ហើយ សង្ស័យភាគរយខ្ពស់វិជ្ជមានវីរុសអូមីក្រុង

  • 2021-12-08 10:52:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ត្រីជនជាតិថៃចំនួនពីរនាក់ទៀតហើយដែលទើបតែត្រឡប់មកពីប្រទេសនីហ្សេរីយ៉ាមានភាគរយខ្ពស់នៃការឆ្លងមេរោគកូវីដ១៩ដ៏កាចសាហាវបំប្លែងខ្លួនថ្មីអូមីក្រុង ហើយក៏អាចជាករណីទី២ឬទីបីផងដែរនៅក្នុងប្រទេសថៃសម្រាប់អ្នកដែលឆ្លងកូវីដ១៩ ប្រភេទអាមីក្រុង នៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១។នេះបើយោងទៅតាមការចេញផ្សាយដោយទីភ្ញាក់ងារសារពត៌មាន Thairath News។

ស្ត្រីជនជាតិថៃទាំងពីរនាក់នេះមានអាយុ៤៦ឆ្នាំនិងម្នាក់ទៀតមានអាយុ៣៦ឆ្នាំ មានអាជីពជាអ្នកបកប្រែភាសានៅក្នុងវិហារសាសនាគ្រិស ហើយអ្នកទាំងពីរក៏មិនទាន់បានចាក់វ៉ាក់សាំងបង្ការកូវីដ១៩សូម្បីតែមួយដូសផងដែរ។លើសពីនេះទៅទៀតម្នាក់នៅក្នុងចំណោមស្រី្តទាំងពីររូបនេះធ្លាប់បានឆ្លងជំងឺកូវីដ១៩កាលពីខែកក្កដានិងសម្រាកព្យាបាលនៅមន្ទីរពេទ្យ បុតរ៉ាខាំ ប្រទេសថៃ។ហើយនៅថ្ងៃទី២១ វិច្ឆិកាកន្លងទៅ ពួកគេបានធ្វើដំណើរបីនាក់ជាមួយមិត្តរួមការងារទៅប្រទេសនីហ្សេរីយ៉ា អ្នកដែលបានប៉ះពាល់ផ្ទាល់មានចំនួន២០នាក់នៅកំឡុងពេលបំពេញការងារ ។ហើយកាលពីពេលថ្មីៗ ស្ត្រីថៃទាំងពីរនាក់នេះបានត្រឡប់មកថៃវិញ និងម្នាក់ទៀតបានបន្តដំណើរទៅប្រទេសស៊ុយអែត។

គួរបញ្ជាក់ផងដែរថាកាលពីពេលកន្លងទៅប្រទេសថៃក៏បានប្រកាសអំពីការកឃើញករណីដំបូងនៃការឆ្លងវីរុសកូវីដ១៩ ដ៏កាចសាហាវបំប្លែងថ្មី ប្រភេទ អូមីក្រុងនៅក្នុងប្រទេសរបស់ខ្លួនជាលើកដំបូងទៅលើបុរសជនជាតិថៃ សញ្ជាតិអាមេរិកាំង ដោយបុរសរូបនេះ បានធ្វើដំណើរមកពីប្រទេសអេស៉្បាញ និងបានធ្វើចត្តាឡីស័កកាលពី៣០ខែវិច្ឆិកាពីពេលកន្លងទៅ ដែលត្រូវគេបានធ្វើ់តេស្តហើយជឿថា ភាគរយនៃការឆ្លងជំងឺ កូវីដ១៩ប្រភេទ អូមីក្រុងមានរហូតទៅដល់៩៩,៩២% ហើយលទ្ធផលពិនិត្យចុងក្រោយនេះម្តងទៀត ក៏ត្រូវបានរកឃើញថាវិជ្ជមានកូវីដ១៩ប្រភេទ អូមីក្រុងដ៏កាចសាហាវនេះតែម្តង៕

ប្រភព៖ thairath អត្ថបទដោយ៖ សាន​ សុធារដ្ឋ

មតិយោបល់