• 2021-12-08 14:02:31
  • ព័ត៌មាន

សិង្ហបុរី​បាន​ផលិត​​ ឧបករណ៍​តេស្ត​កូវីដ-១៩ តាម​រយៈ​ទឹក​មាត់​ មាន​ប្រសិទ្ធភាព​​ដូច​ PCR តេស្ត​

  • 2021-12-08 14:02:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​វិទ្យាសាស្ត្រ​នៅ​ប្រទេស​សិង្ហបុរី​ បាន​ផលិត​ឧបករណ៍​តេស្ត​កូវីដ-១៩ តាម​រយៈ​ទឹក​មាត់​ ​មាន​ឈ្មោះ​ថា​ Saliva ART ដែល​មាន​ប្រសិទ្ធ​ភាព​ដូច​ PCR តេស្ត​ ប៉ុន្តែ​ចំណាយ​រយៈ​ពេល​ ១៥នាទី​ ដើម្បី​ដឹង​ពី​លទ្ធផល​វិជ្ជមាន​ ឬ​អវិជ្ជមាន​នៃ​ជំងឺ​កូវីដ-១៩។ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ The Straitstimes នៅ​ក្នុង​ថ្ងៃ​នេះ​។

ឧបករណ៍​តេស្ត​កូវីដ-១៩ តាម​រយៈ​ទឹក​មាត់​នេះ​ អាច​ឲ្យ​​ធ្វើ​ការ​តេស្ត​​ដោយ​ខ្លួន​ឯង​បាន​ ដែល​មាន​ប្រសិទ្ធភាព​រហូត​ទៅ​ដល់​ ៩៧% ឯណោះ ​ ដោយទោះ​ជា​កូវីដ-១៩​នោះ​ ជាប្រភេទ​អូមីក្រុង​ក៏​ដោយ​ ក៏​ឧបករណ៍តេស្តថ្មី ក៏​អាច​តេស្តដឹង​ដែរ។

ការ​សិក្សា​ស្រាវជ្រាវ​រក​ឃើញ​ឧបករណ៍​តេស្ត​​កូវីដ-១៩ នេះ​ កើត​ចេញ​ពី​ការ​សហករណ៍​គ្នា​រវាង​អ្នក​វិទ្យាសាស្ត្រ​នៅ​ សាលា​ពេទ្យ​ Duke-NUS ពេទ្យ​ទូទៅ​សិង្ហបុរី​ (SGH), មជ្ឈមណ្ឌល​ឯកទេស​មហារីក​ជាតិ​សិង្ហបុរី (NCCS) និង​សកលវិទ្យាល័យ​ជាតិ​សិង្ហបុរី​ (NUS) ។

ឧបករណ៍​តេស្ត​កូវីដ-១៩ តាម​រយៈ​ទឹក​មាត់​នេះ អាចនឹង​ដាក់​លក់​​ទូទៅ​នៅ​ចន្លោះ​ពី​ ៣ខែ​ ទៅ​៦ខែ​ ដោយ​នៅ​ខណៈ​នេះ​កំពុង​រង់​ចាំ​ការ​ត្រួតពិនិត្យបន្ថែម ឯកភាព​ពី​អាជ្ញាធរ​​សុខាភិបាល​នៅ​សិង្ហបុរី​៕

ប្រភព៖ Straitstimes អត្ថបទ៖ សេរី មង្គល

មតិយោបល់