• 2021-12-09 03:09:25
  • ព័ត៌មាន

ពីក្មេងស្រីដើរតុបតែងប៉ោងៗតាមកម្មវិធីរកលុយរៀន Dav ត្រឹម២១ឆ្នាំ ក្លាយជាម្ចាស់ហាងនំជាង១០កន្លែង មានវីឡាផ្ទាល់ខ្លួនដ៏ស្កឹមស្កៃ

  • 2021-12-09 03:09:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Dav គឺជាឈ្មោះយុវតីវ័យក្មេងម្នាក់ ដែលកំពុងជោគជ័យខ្លាំងក្នុងជីវិតរបស់នាង មានហាងអាជីវកម្មជាង ១០កន្លែងនៅក្នុងប្រទេសកម្ពុជា ជាម្ចាស់សាលាធ្វើនំ ហើយពេលនេះជីវិតក្មេងស្រីម្នាក់នេះ កំពុងរស់លើគំនរទ្រព្យសម្បត្តិយ៉ាងស្ដុកស្ដម្ភ មានវីឡា ឡានទំនើប ដោយផ្ដើមចេញពីការតស៊ូ និងផ្ដើមចេញពីក្ដីស្រមៃរហូតក្លាយជាការពិត។

តាមការរៀបរាប់ពី Dav ដំបូងឡើយនាងគ្រាន់តែមានក្ដីស្រមៃមួយចង់ក្លាយជាម្ចាស់ហាងនំខេក ក្រោយមកក៏ចាប់ផ្ដើមដើរទៅរកគោលដៅរបស់ខ្លួន ដោយចេញពីការដើរ Decore ប៉េងប៉ោងតាមកម្មវិធី ដើម្បីសន្សំលុយរៀនធ្វើនំ ។ ក្រោយមកយុវតីវ័យ២១ឆ្នាំ រូបនេះក៏បានរៀនធ្វើនំតាមបំណងខ្លួន ហើយចេញរកស៉ីដំបូង គឺធ្វើនំលក់តាមអនឡាញ ក្នុងឆ្នាំ ២០១៥ ហើយដឹកជញ្ជូនដល់ទីកន្លែងរបស់អតិថិជន ។ មានអ្នកណាទៅដឹងថា គ្រាន់តែលក់នំតាមអនឡាញសោះជោគជ័យយ៉ាងនេះ ទីបំផុតក្នុងពេលមិនដល់១ឆ្នាំផង Dav សន្សំបានដើមទុន បើកហាងតាមបំណងក្នុងឆ្នាំ ២០១៦ ។

បើកហាងដំបូងជាថៅកែផង ជាបុគ្គលិកផង មិនបានប៉ុន្មានឆ្នាំ អាជីវកម្មនំខេកមួយនេះ រីកដុះដាលដូចផ្សិត ជោគជ័យយ៉ាងសម្បើម រហូតស្ថាបនិកជាយុវតីម្នាក់នេះ បន្តពង្រីកសាខាពីមួយកន្លែងទៅមួយកន្លែង រហូតមកពេលនេះជាង ១០កន្លែងហើយ ។ មិនតែប៉ុណ្ណោះ Dav បន្តបើកជាសាលាធ្វើនំ ដោយបច្ចុប្បន្ននេះកំពុងរីកចម្រើនខ្លាំង។

យ៉ាងណាមិញ Dav និយាយថា៖ «អ្នកស្គាល់ខ្ញុំពិតដឹងហើយ មួយថ្ងៃៗឈ្មុសឈ្មុលណាស់ ស្មោះស្ម័គ្រនឹងមុខរបរជាងស្អីទៅទៀត ខំមែនទែនរកពាក្យអីមកនិយាយមិនអស់ទេ មកដល់ថ្ងៃនេះមិនងាយទេ តែគ្រប់យ៉ាងចាប់ផ្ដើមពី ក្ដីស្រមៃ ហើយគ្រប់យ៉ាងគឺបានមកពីការខិតខំប្រឹងប្រែងព្យាយាម»

មតិយោបល់