- 2021-12-09 02:35:40
- ព័ត៌មាន
ព្រលានយន្តះហោះថ្មីសម្រេចដាក់ឈ្មោះ «អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ» ឥឡូវស្ដាប់សម្ដេចពន្យល់ហេតុផលពីក្រោយ!
- 2021-12-09 02:35:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រលានយន្តះហោះថ្មីសម្រេចដាក់ឈ្មោះ «អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ» ឥឡូវស្ដាប់សម្ដេចពន្យល់ហេតុផលពីក្រោយ!
ចន្លោះមិនឃើញ
អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅក្នុងខេត្តកណ្ដាល ត្រូវបានសម្ដេចតេជោ ហ៊ុន សែន ប្រសិទ្ធនាមថា «អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ» ។ សម្ដេចតេជោ ប្រសិទ្ធនាមបែបនេះ ក្នុងឱកាសចុះត្រួតពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១។
តាមប្រសាសន៍សម្ដេចតេជោ បានឲ្យដឹងទៀតថា រហូតមកដល់ពេលនេះ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី មានការសាងសង់សម្រេចបាន២៧ភាគរយ និងមានកម្មករបំរើការងារជាង៣០០០ពាន់នាក់ និងកំពុងមម៉ាញឺកក្នុងការសាងសង់ ។ ចំពោះអត្ថន័យនៃឈ្មោះថ្មីរបស់អាកាសយានដ្ឋានថ្មីនេះ សម្ដេចបានបញ្ជាក់ថា មិនមែនសំដៅឈ្មោះរបស់សម្ដេចទេ តែក្នុងន័យសំដៅដល់ ការបង្ហាញពីអត្តសញ្ញាណរបស់ខ្មែរ ។
សម្ដេចលើកឡើងថា ពាក្យ "តេជោ" ពេលនេះ គឺសំដៅទៅលើតេជោជំនាន់មុន គឺជំនាន់សតវត្សរ៍ទី១៦ ដែលមាន តេជោមាស និងតេជោយ៉ត មិនមែនតេជោជំនាន់ថ្មីនេះនោះទេ។ “កុំច្រឡំថា តេជោ នេះមានតែ ហ៊ុន សែន ព្រោះខ្ញុំអត់មានដាក់ ហ៊ុន សែនទៅក្នុងហ្នឹងទេ...អីចឹងហើយពាក្យតេជោ បើគ្មានភ្ជាប់ ហ៊ុន សែន នៅពីក្រោយទេ អាហ្នឹងគឺមានចរិតទូលំទូលាយ ដែលខ្ញុំចង់សំដៅថា ប្រទេសមានប្រវត្តិជារាជានិយម...!"។
សម្ដេចតេជោ ហ៊ុន សែន សង្កត់ធ្ងន់ថា ភូមិសាស្ត្រនៃព្រលានយន្តហោះថ្មីនេះ គឺមានប្រវត្តិជាប់ទាក់ទងនឹងសកម្មភាពរបស់ តេជោមាស និងតេជោយ៉ត។ ដូច្នេះហើយ ទើបសម្រេចជ្រើសយកឈ្មោះ "អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ" ពីឈ្មោះជាច្រើនដែលត្រូវបានរៀបជាបញ្ជីមកឲ្យសម្ដេចសម្រេច។
អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះ សាងសង់ឡើងលើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា ស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងដីខ្លះស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ ។ អាកាសយានដ្ឋានអន្តរជាតិថ្មីនេះជាគម្រោងដ៏ធំនៅក្នុងប្រទេសកម្ពុជាដែលបានវិនិយោគក្នុងទឹកប្រាក់ប្រមាណ ១,៥០០លានដុល្លារ ដែលជាគម្រោងវិនិយោគរវាងក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) របស់អ្នកឧកញ៉ា ពុង ឃាវសែ និងក្រុមហ៊ុននៃប្រទេសចិនផងដែរ ៕