• 2021-12-10 03:03:16
  • ព័ត៌មាន

មកស្គាល់ទីឋានទេសចរណ៍ដ៏អស្ចារ្យ ១កន្លែងនៅកណ្ដាលព្រៃ សឹងតែមិនជឿថាធម្មជាតិជាអ្នកបង្កើត

  • 2021-12-10 03:03:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាលជាតំបន់សក្តានុពលពិសេសសម្រាប់អ្នកទេសចរណ៍បែបផ្សងព្រេងគួរតែសាកល្បង។ តំបន់សក្ដានុពលជីវចម្រុះដ៏ទាក់ទាញនេះ ជាតំបន់ទេសចរណ៍ធម្មជាតិនៃសហគមន៍ការពារធម្មជាតិភ្នំទ័ពជាង ដែលមានទីតាំងស្ថិតក្នុងឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ភូមិសាស្រ្តស្រុកស្រែអំបិល ខេត្តកោះកុង ជាទីឋានទេសចរណ៍ដ៏អស្ចារ្យនិងជាទីឋានដ៏ស្រស់ស្អាតបំផុតលាក់ខ្លួនកណ្ដាលព្រៃ សឹងតែមិនជឿថាធម្មជាតិជាអ្នកបង្កើត ឡើងសោះឡើយ។

ភ្នំទ័ពជាង ពីអតិតកាលធ្លាប់ជាកន្លែងទទួលរងនូវការ បំផ្លាញព្រៃឈើជាច្រើនកន្លងមក ពេលនេះបានប្រែក្លាយជាតំបន់ទេសចរណ៍ធម្មជាតិដ៏ត្រកាលបំផុត សម្រាប់ការបោះជំរំ លេងទឹកធ្លាក់ ដើរព្រៃ ស្ទូចត្រី ចាប់ឈ្លើង និងមើលសត្វព្រៃជាដើម ។ មិនត្រឹមតែប៉ុណ្ណោះ ដែនដីដ៏ស្រស់បំព្រងមួយនេះ បានលាក់បង្កប់នូវទិដ្ឋភាពដ៏គួរឲ្យស្ងើចសរសើរបំផុត គឺផ្ទាំងថ្មដែលដុះ នៅទីតាំងខាងលើនោះ ហាក់បង្ហាញពីភាពពិសេសម្យ៉ាង ហាក់ដូចជាមានមនុស្សទៅដាប់ឆ្លាក់ឲ្យផុសចេញជារូបរាងឡើង តែជាការពិតនោះគឺដុំថ្មទាំងនេះគឺដុះចេញជារូបរាងប្លែកៗ​បែបនេះ ដោយធម្មជាតិជាអ្នកបង្កើតពិតៗ អបដោយទេសភាពស្អាតស្មៅក្រាសបៃតងខ្ចី គួរឲ្យចង់គយគន់ សាកសមជាទីចាប់អារម្មណ៍របស់មនុស្សផងទាំងពួង។

ទេសភាពនៅតំបន់មួយនេះ ដែលមានដុំថ្មផ្ទាំងធំៗនៅរដិបដុបជិតៗគ្នា ក្បែរដើមឈើធំតូច លើវាលស្មៅបៃតងស្រស់ គួរឱ្យទាក់ទាញ ខណៈ ពុំទាន់មានមនុស្សម្នារច្រើនទៅលេងកម្សាន្ត នៅទីឋាននេះនៅឡើយ ។ ពិសេសម្យ៉ាងទៀតនោះគឺ យើងអាចឡើងលើថ្មទាំងនោះដើម្បីគយគន់ ទេសភាពព្រៃភ្នំស្រស់ខ្ចី ថែមទៀតផង ។ ក្រមមន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានហើយរំពឹងថា ទីឋានធម្មជាតិនិម្មិតនេះ និងក្លាយជាទិសដៅទេសចរណ៍ធម្មជាតិ ដ៏ទាក់ទាញមួយផ្នែកនា ពេលខាងមុខនេះ ៕

ប្រភព៖ ក្រសួងបរិស្ថាន

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់