• 2021-12-10 04:31:59
  • ព័ត៌មាន

ប្រយ័ត្នឲ្យ​មែន​ទែន ត្រឹម​១ម៉ោង មានអគ្គីភ័យ២ទីតាំងផ្សេងគ្នា លេបត្របាក់ផ្ទះប្រជាពលរដ្ឋប្រមាណជា១០០ខ្នង

  • 2021-12-10 04:31:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅវេលាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០២១នេះ អគ្គិភ័យ២ទីតាំងផ្សេងគ្នា បានលេបត្របាក់ផ្ទះប្រជាពលរដ្ឋប្រមាណជា១០០ខ្នងជ នៅក្នុងរាជធានី។ នេះ​បើ​តាម​ទំព័រ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

ករណីទី១ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០២១ នៅម៉ោងប្រមាណជា ៦ព្រឹកថ្ងៃ អគ្គីភ័យបានឆាបឆេះយ៉ាងសន្ធោសន្ធៅនូវផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ ស្ថិត នៅម្តុំបឹងកក់ សង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ទល់មុខក្រសួងការពារជាតិកម្ពុជា ជិតត្រង់រង្វង់មូលក្តាន់ពីរ ។

ចំណែឯទីតាំងទី២ ប្រមាណជាម៉ោង៩ : ២០នាទីព្រឹក គឺស្ថិត នៅ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ជាប់ច្រាំងទន្លេតែម្តង ខណ:ដែលពេលនេះកងកម្លាំងនាយកដ្ឋាននគរបាលបង្ការនិងពន្លត់អគ្គិភ័យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានកំពុង តែធ្វើប្រតិបត្តិការណ៍ ចេញ ជួយ អន្តរាគមន៍ ពន្លត់ អគ្គីភ័យនិងបងប្អូនប្រជាពលរដ្ឋហើយ។

យ៉ាង​ណា គិត​ត្រឹម​ពេល​នេះ មិន​ទាន់​មាន​ព័ត៌មានលម្អិត​ថា​តើ​អគ្គីភ័យ​ទាំង​ពីរ​កន្លែង​នេះ កើត​ឡើង​ដោយ​សារ​មូលហេតុអ្វី​ខ្លះ​នោះ​ទេ។ ប៉ុន្តែ​ជា​ការ​កត់​សម្គាល់ អគ្គីភ័យ រមែង​កើត​មាន​ច្រើន​នៅ​ក្នុង​រដូវរំហើយ ឬ​រដូវ​ធ្លាក់​ខ្យល់​នេះ៕

សម្រាប់ពត៌មានបន្ថែមយើងនឹងជម្រាបជាបន្តនៅពេលក្រោយ

ប្រភពរូបថត៖​Mean chanyada

អត្ថបទដោយ៖ សាន​ សុធារដ្ឋ

មតិយោបល់
អត្ថបទថ្មី