- 2021-12-11 05:24:49
- ព័ត៌មាន
បុកពោះជំនួស! ថ្ងៃនេះនឹងរកឃើញម្ចាស់ជយលាភី «ពានរង្វាន់សហគ្រិនថ្នាក់ជាតិឆ្នាំ២០២១» តើនឹងបានទៅលើបេក្ខជនរូបណា?
- 2021-12-11 05:24:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បុកពោះជំនួស! ថ្ងៃនេះនឹងរកឃើញម្ចាស់ជយលាភី «ពានរង្វាន់សហគ្រិនថ្នាក់ជាតិឆ្នាំ២០២១» តើនឹងបានទៅលើបេក្ខជនរូបណា?
ចន្លោះមិនឃើញ
«កម្មវិធីប្រកួតប្រជែងពានរង្វាន់សហគ្រិនថ្នាក់ជាតិឆ្នាំ២០២១» បានឈានមកដល់វគ្គប្រកួតផ្ដាច់ព្រ័តហើយ ក្រោយរកឃើញបេក្ខភាពឆ្នើមៗចំនួន ២០រូបចុងក្រោយ មកពីបណ្ដាខេត្តទូទាំងប្រទេសកម្ពុជា។ ដូច្នេះនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០២១ នេះ នឹងប្រកាសពីជយភាលីពាន់រង្វាន់សហគ្រិនឆ្នើម ថាតើបានទៅលើសហគ្រិនមកពីខេត្តណាដែរ។
មុនឈានដល់ការប្រកួតផ្ដាច់ព្រ័តនៅថ្ងៃចុងក្រោយអ្នករៀបចំកម្មវិធី បានធ្វើការជ្រើសរើសរកបេក្ខជនឆ្នើមៗយ៉ាងស្វិតស្វាញ និងសុក្រឹតបំផុត រយៈពេល ៣ខែ កន្លងមកនេះ ។ ក្នុងនោះបេក្ខជន ២០រូបចុងក្រោយមកពី ៥ តំបន់ផ្សេងៗគ្នានៅប្រទេសកម្ពុជា ត្រូវបានជ្រើសរើស ដើម្បីមកប្រកួតនៅមុខណៈកម្មការចំនួន៧រូប ដែលមកពីអង្គភាព-ស្ថាប័នចម្រុះ។ បេក្ខជនទាំងអស់ នឹងធ្វើបទបង្ហាញពីគំរូអាជីវកម្ម និងសក្តានុពលរបស់ខ្លួនក្នុងវគ្គផ្ដាច់ព្រ័ត្រ ដើម្បីដណ្ដើមជយលាភី។
សូមជំរាបជូនថា «កម្មវិធីប្រកួតប្រជែងពានរង្វាន់សហគ្រិនថ្នាក់ជាតិឆ្នាំ២០២១» វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) និងសហគ្រិនខ្មែរ (KE) បានសហការរៀបចំកម្មវិធីប្រកួតប្រជែងពានរង្វាន់សហគ្រិនថ្នាក់ជាតិឆ្នាំ២០២១ ដោយមានការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ។
«កម្មវិធីប្រកួតប្រជែងពានរង្វាន់សហគ្រិនថ្នាក់ជាតិឆ្នាំ២០២១» ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗរួមមាន៖
១.អបអរសាទរការរៀបចំពានរង្វាន់សហគ្រិនថ្នាក់ជាតិ សម្រាប់សហគ្រិនកម្ពុជា
២.យល់ដឹងជាសាធារណៈអំពីតួនាទីរបស់សហគ្រិនក្នុងការគ្រប់គ្រងសហគ្រាសធនតូច និងមធ្យម
៣.ពង្រឹង និងពង្រីក ភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន ទំនួលខុសត្រូវសង្គមតាមរយៈការកសាងអនាគតសហគ្រិននៅកម្ពុជា ៕