• 2021-12-13 03:40:00
  • ព័ត៌មាន

ជោគជ័យគ្រប់ផ្នែកនៃជីវិត ដោយមិនចាំបាច់ត្រូវបោះបង់ផ្នែកណាមួយដោយវិធីទាំងនេះ

  • 2021-12-13 03:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការចំណាយកម្លាំងដោយមិនបានបែងចែកអោយត្រឹមត្រូវ ច្បាស់លាស់ជាការចាយជីវិតដោយខ្ជះខ្ជាយបំផុតហើយ...

១. បែងចែកពេលវេលាដើម្បីអោយខ្លួនសម្រាកខ្លះ

មិនថាជាមានឋានះបុណ្យសក្តិខ្ពង់ខ្ពស់យ៉ាងណា មានទ្រព្យសម្បត្តិច្រើនមហាសាលយ៉ាងណា អ្វីដែលមនុស្សម្នាក់មានស្មើៗគ្នានោះ គឺពេលវេលានេះហើយ។ អ្វីដែលខុសប្លែកគ្នានោះ គឺជារបៀបដែលមនុស្សដោយឡែកពីគ្នាជ្រើសរើសចំណាយពេលមួយនេះឯង។ ពេលដែលអ្នកផ្ដោតកម្លាំងទៅលើការងារ ឬ អ្វីដែលអ្នកគិតថាសំខាន់តែមួយមុខ ដោយមិនបានបែងចែកពេលវេលាខ្លះ ដើម្បីសាកថ្ម បង្កើនថាមពលឡើងវិញ។ មិនចាំបាច់សម្រាករយៈពេលយូរ ទៅកន្លែងកន្លែងណាឆ្ងាយៗក៏បាន អោយតែអ្នកកែប្រែទម្លាប់ប្រចាំថ្ងៃតែបន្តិចជីវិតអ្នកច្បាស់ជាមិននឿយរហូតដល់ថ្នាក់ស្រោចស្រង់មិនបាននោះទេ។

២. បើកចិត្តអោយទួលាយ រីករាយនឹងការផ្លាស់ប្ដូរ

មិនមែនប្រាកដថា ទម្លាប់ដដែលៗនឹងនាំភាពជោគជ័យមកអោយអ្នករហូតនោះទេ ព្យាយាមចាប់យកឱកាស និង សម្លឹងរកភាពវិជ្ជមានពីរឿងរ៉ាវដែលកើតឡើងនៅក្នុងជីវិតអ្នក។ ជីវិតនៅក្នុងតំបន់សុខស្រួលគឺងាយស្រួល។ អ្នកគ្រាន់តែធ្វើតាមទម្លាប់មួយ ហើយអ្នកអាចទស្សន៍ទាយលទ្ធផលបាន។ នៅខាងក្រៅតំបន់ផាសុកភាព ការសន្មតរបស់អ្នកត្រូវបានជំទាស់។ គំនិត ផ្នត់គំនិត និងប្រព័ន្ធជំនឿរបស់អ្នកត្រូវបានសាកល្បង។ អ្នក​ត្រូវ​តែ​ស្វែង​រក​វិធី​ថ្មី​ដើម្បី​បញ្ជាក់​ថា​អ្នក​ជា​នរណា និង​អ្វី​ដែល​អ្នក​ជឿជាក់បំផុតក្នុងជីវិតនេះ។

៣. រីករាយនឹងទំនាក់ទំនង មិត្តភាពដែលអ្នកបានចាប់ផ្ដើមក្នុងដំណើរឆ្ពោះទៅរកគោលដៅជីវិតអ្នក

សុខភាពផ្លូវចិត្ត និងសុខុមាលភាពផ្ទាល់ខ្លួនរបស់យើងត្រូវបានចងភ្ជាប់ជាមួយនឹងគុណភាពនៃទំនាក់ទំនងផ្ទាល់ខ្លួនរបស់យើង។ កាលណាយើងភ្ជាប់ទំនាក់ទំនងជិតស្និទ្ធជាមួយមនុស្សដែលយើងស្រលាញ់ នោះយើងកាន់តែមានអារម្មណ៍រីករាយ និងការពេញចិត្តផ្ទាល់ខ្លួនកាន់តែច្រើននៅក្នុងជីវិត។ មនុស្សភាគច្រើនវាយតម្លៃពេលវេលានៃទំនាក់ទំនង និងការចែករំលែកភាពរីករាយជាមួយមនុស្សជាទីស្រឡាញ់របស់ពួកគេថាជាបទពិសោធន៍ជីវិតដ៏សំខាន់បំផុតរបស់ពួកគេ។ ទំនាក់ទំនងសំខាន់ៗទាំងនេះមិនត្រឹមតែរួមបញ្ចូលក្រុមគ្រួសារ និងមិត្តភក្តិផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏មានក្រុម និងសហគមន៍ដែលអ្នកមានអារម្មណ៏ថាស្រដៀងនឹងអ្នកបំផុតផងដែរ។

ប្រភព៖ Eva ប្រែ​សម្រួល៖ Iv Madalen

មតិយោបល់