• 2021-12-13 04:27:02
  • ព័ត៌មាន

សមត្ថកិច្ចស្រឡាំងកាំងអស់ហើយ យប់មិញរកឃើញជង្រុកផ្ទុកគ្រឿងញៀនជាង១តោន នៅតំបន់ដាច់ស្រយាល១កន្លែងខេត្តកំពង់ស្ពឺ

  • 2021-12-13 04:27:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមប្រភពផ្សាយរបស់គណនីហ្វេសប៊ុកមួយឈ្មោះ Sea Veasna នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១បានឲ្យដឹងថា មានករណីបង្ក្រាបឧក្រិដ្ឋកម្មបង្កប់ផលិតគ្រឿងញឿនដ៏ធំសម្បើម រហូតដល់ជាង១តោន ។ ព្រមទាំង មានការផ្ទុះអាវុធ បាញ់ប្រហារប្រឈមគ្នាពីសំណាក់ឈ្មួញគ្រឿងញៀន ជាមួយសមត្ថកិច្ចផងដែរ។

តាមប្រភពដដែលបានឲ្យដឹងទៀតថា នៅយប់ថ្ងៃ ទី១២ ខែធ្នូ ឆ្នាំ២០២១នេះ កម្លាំងសមត្ថកិច្ចនៃមន្ទីរ ប្រឆាំងបទល្មើសគ្រឿងញៀន បានចុះសហការ ជាមួយ ស្នងការដ្ឋាន នគរបាល ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ បានបើកយុទ្ធនាការ ប្រតិបត្តិការបង្ក្រាបករណីកែច្នៃ គ្រឿងញៀន ជាទ្រង់ទ្រាយធំមួយមិនធ្លាប់មាន បង្ក្រាបឧក្រិដ្ឋកម្មបង្កប់ផលិតគ្រឿងញឿនដ៏ធំសម្បើម រហូតដល់ជាង១តោន ស្ថិតនៅក្នុងក្រុមហ៊ុន ( ហ្វាម អេ ស៊ាង.ក ) រោងចក្រ ផលិត ដំណាប់ស្វាយ មួយកន្លែង ស្ថិតក្នុងភូមិ ដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ហើយក៏មានការប៉ះទង្គិចគ្នាខណៈឈ្មួញគ្រឿងញៀន កំពុងដឹកគ្រឿងញៀន ជាច្រើនឆ្ពោះទៅកាន់ខេត្តព្រះសីហនុ។

ប្រភពដដែលបានបញ្ជាក់ទៀតថា ក្រោយផ្ទុះអាវុធក្នុងករណីបង្ក្រាបគ្រឿងញៀននេះដែរ បានបណ្តាលឲ្យ ឧក្រិដ្ឋជន សង្ស័យថាជាជនជាតិចិនម្នាក់បានស្លាប់នៅនឹងកន្លែង និងម្នាក់ត្រូវចាប់ខ្លួនជាមួយ រថយន្ត ១គ្រឿង។ ក្នុងនោះសមត្ថកិច្ចបានធ្វើការរឹបអូសថ្នាំញៀន ប្រភេទ(កេតាមីន) ជាង១៤០០ គីឡូក្រាម ដែល ឧក្រិដ្ឋជន បានផលិតនិងកែច្នៃ នៅក្នុងរោងចក្រផលិតដំណាប់ស្វាយរបស់ក្រុមហ៊ុនចិនមួយក្នុងខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ចបានបន្តទៅឆែកឆេរទីតាំងកែច្នៃនៅចំណុច ភូមិដំបងវិញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ ស្ពឺ។ ដែលជាលទ្ធផល គឺបាន ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ក្នុងនោះរួមមាន ១-ឈ្មោះ LEE TSUNG HAN អាយុ៣២ឆ្នាំ ភេទប្រុស ជនជាតិ ចិន តៃវ៉ាន់(ស្លាប់) ២-ឈ្មោះ LY POHAN ភេទ ប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ចិន តៃវ៉ាន់ (អ្នកបើកបរដឹកគ្រឿងញៀន) និង ៣-ឈ្មោះ LY POHAN ភេទ ៤៧ ប្រុស ជនជាតិ ចិនតៃវ៉ាន់(មេការគ្រប់គ្រងទីតាំងកៃច្នៃគ្រឿងញៀន)។ជាមួយគ្នានោះសមត្ថកិច្ចក៏រឹបអូសបានវត្ថុតាង ដែលចាប់យកបានរួមមាន៖ -ម្សៅសសង្ស័យ កេតាមីន(KE- TAMIN)ចំនួន ៧៤ការ៉ុង ក្នុង១ការ៉ុង ២០កញ្ចប់ធំ ស្មើប្រមាណ ១៤៨០គីឡូក្រាម ទាំងសំបក។ -អាវុធខ្លី ម៉ាក់ K៥៤ ១ដើម -រថយន្ត ២គ្រឿង -សារធាតុគីមីនិងឧបករណ៍កែច្នៃគ្រឿងញៀនមួយចំនួនធំ។

សូមជម្រាបថា ប្រតិបត្តិការបង្ក្រាបបានគ្រឿងញៀនជាង១៤០០គីឡូក្រាមនេះ ត្រូវបានធ្វើឡើងក្រោមការដឹកនាំបញ្ជាពីឯកឧត្ដមនាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងការចុះដឹកនាំផ្ទាល់ដោយ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនិងឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។ ជាមួយគ្នានេះដែរ ក្រោមការដឹកនាំបញ្ជាពីឯកឧត្ដម នេត សាវឿន ការស៊ើបអង្កេតបង្រ្កាបករណីកែច្នៃ ដឹកជញ្ជូនគ្រឿងញៀនដោយខុសច្បាប់ចេញពីស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ឆ្ពោះទៅកាន់ខេត្តព្រះសីហនុនេះ កម្លាំងជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក១០) ចុះសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកោះកុងនិងខេត្តព្រះសីហនុ ព្រមទាំងមានការសម្របសម្រួលពី សាលាដំបូងរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកោះកុង និង សាលាដំបូងខេត្តកំពង់ស្ពឺ បានបើយុទ្ធនាការពួនស្ទាក់បង្រ្កាប នៅចំណុចភូមិបឹងត្រាច ឃុំចំការលួង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ៕

ប្រភព៖ Sea Veasna

អត្ថបទដកស្រង់ដោយ៖ ស៊ូ អីន

មតិយោបល់