
- 2021-12-14 01:50:29
- ព័ត៌មាន
ប្តូរពីពាក្យមើលងាយមើលថោក ឲ្យក្លាយទៅជាថាមពលដើម្បីភាពជោគជ័យ
- 2021-12-14 01:50:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្តូរពីពាក្យមើលងាយមើលថោក ឲ្យក្លាយទៅជាថាមពលដើម្បីភាពជោគជ័យ
ចន្លោះមិនឃើញ
ខ្ញុំជឿថាមនុស្សយើងគ្រប់គ្នាតែងតែបានទទួលការមាក់ងាយពីអ្នកដទែ មិនថាមិត្តភក្តិ ឬ មិត្តរួមការងារ ពោលគឺគ្រប់ទីកន្លែង គ្រប់រូបភាព គ្រប់ពេលវេលា។ពាក្យដែលត្រូវបានមើលងាយ វាមានឥទ្ធិពលយ៉ាងខ្លាំងមកលើជីវិតរបស់យើងផ្ទាល់ ថាតើអ្នកអាចទ្រាំទ្រជាមួយពាក្យរិះគន់ មើលងាយ មើលថោកពីអ្នកដទៃ បានប៉ុណ្ណា។មានមនុស្សមួយចំនួនដោយសារតែពាក្យ មើលងាយ គេបង្អាប់ មើលថោក មិនអោយតម្លៃ ក៏បាក់ទឹកចិត្តលែងមានកម្លាំងថាមពលនៅក្នុងជីវិត រួចហើយក៏បណ្តោយឲ្យពាក្យមិនល្អទាំងអស់នោះមកកាត់ក្តីជីវិតរបស់ខ្លួន រវល់តែពិបាកចិត្តសោកសង្រេង ធ្វើអោយជីវិត កាន់តែដុនដាបខ្លាំងទៅ ដោយសារតែពាក្យសម្តីរបស់គេ។
តែផ្ទុយទៅវិញអ្នកដឹងទេ ពាក្យសម្តីមាក់ងាយ មើលថោកបន្ទោសបង្អាប់ពីសំណាក់អ្នកដទៃ មិនថារូបរាង មិនល្អ អាក្រក់ រៀនមិនពូកែ គ្មានសមត្ថភាពឬក៏ដៀលថា អ្នកគ្មានថ្ងៃជោគជ័យ អ្នកល្ងង់ ជាដើមអ្នកត្រូវយកពាក្យសម្តីទាំងអស់នោះជាថាមពលកម្លាំង ជាថ្នាំប៉ូវដែលធ្វើអោយអ្នកជោគជ័យទៅមើល ថាអ្នកអាចធ្វើបាន អ្នកពូកែ អ្នកមិនមែនអ្វីដូចដែលពួកគេគិតនោះឡើយ រាល់ពាក្យមាក់ងាយទាំងឡាយដែលអ្នកធ្លាប់ជួបអ្នកត្រូវចាំចងចាំវាទុក អ្នកឈឺចាប់ ដោយសារ អ្នកត្រូវបានគេធ្លាប់មើលងាយមើលថោក មិនថាតាមកាយវិការ ឬក៏ពាក្យសម្តី ។
អ្នកត្រូវតែពិសោធន៍ត្រូវតែធ្វើអោយឃើញថាអ្នក អាចទៅរួច អ្នកកុំបោះបង់ចោលខ្លួនឯងដោយសារតែ សម្តីរបស់ពួកគេ អ្នកត្រូវចាំថា ពាក្យសម្តីរបស់អ្នកដទៃ មិនអាចមកកំណត់ជោគវាសនារបស់អ្នកបានឡើយប្រសិនបើអ្នករឹងមាំ អ្នកត្រូវជឿជាក់លើខ្លួនឯងថាអ្នកអាចធ្វើបាន អ្វីៗគ្រប់យ៉ាងវា អាស្រ័យទៅលើខ្លួនអ្នកផ្ទាល់ អ្នកត្រូវតែពុះពារ មិនបោះចង់ចោលខ្លួនឯង មិនថា ស្ថិតនៅក្នុងស្ថានភាពបែបណា ក៏ ។ប្រសិនបើអ្នកគ្មានអ្នកចាំផ្តល់ កម្លាំងចិត្ត យ៉ាងហោចណាស់អ្នកមានខ្លួនឯងជា កម្លាំងចិត្ត និងនៅមានមនុស្សជាទីស្រឡាញ់ក្រុមគ្រួសារ របស់អ្នកទៀត ដែលពួកគេគ្មានថ្ងៃបោះបង់អ្នកចោលនោះឡើយ។
ប្រសិនបើថ្ងៃណាមួយអ្នកជោគជ័យអ្នកកែប្រែពាក្យសម្តី ពីការមាក់ងាយទៅជាពាក្យសម្តីសរសើរហើយ តែនៅមានអ្នកថាស្តីឬមាក់ងាយ អ្នកសូមកុំគិតច្រើន ត្រូវចាំអ្នកមិនអាចផ្គាប់ចិត្ត មនុស្សគ្រប់គ្នាបានឡើយ ពាក្យសម្តីណាដែលមិនល្អ មាក់ងាយ និន្ទា អ្នកបោះវាចោលទៅ កុំរើសមកទុកក្នុងចិត្តវាមិនបានជួយអ្នកអោយរីកចម្រើននោះឡើយ ជីវិតអ្នកអ្នកជាអ្នកកំណត់ កុំអោយពាក្យសម្តីគេមកកំណត់ជីវិតរបស់អ្នកអោយសោះ សត្វឆ្កែទោះបីឃើញខ្មោច ឃើញមនុស្សអាក្រក់ល្អ ក៏វាព្រុស ឃើញលោកសង្ឃក៏វាព្រុសដែរ ដូច្នេះសូមកុំគិតច្រើននាំតែ ធ្ងន់ចិត្ត ពិបាកចិត្តឥតអំពើ។