• 2021-12-14 04:20:27
  • ព័ត៌មាន

សង្ហាៗមិនចាញ់តួTVBឡើយ! អង់អាចរឹងមាំដៃកាន់អាវុធជាប់ សមជាកងកម្លាំងការពារប្រជាជនពិតៗ

  • 2021-12-14 04:20:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្លាំងអន្តរាគមន៍ពិសេស នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងឈុតសម្លៀកបំពាក់ការពារជាតិ ដៃកាន់អាវុធជាប់ត្រៀមចាំការពារ បង្ហាញពីភាពអង់អាច ក្លាហាន និងស្រស់សង្ហា ដែលគួរឲ្យចាប់អារម្មណ៍ ពិបាកនឹងទប់អារម្មណ៍សរសើរមិនបាន សមជាកងកម្លាំងការពារប្រជាជនពិតៗ ។

រូបភាពជាច្រើនសន្លឹក របស់កម្លាំងអន្តរាគមន៍ពិសេសនៃអគ្គស្នងការនគបាលជាតិ ដែលបង្ហោះនៅក្នុងផេកផ្ទាល់របស់ឯកឧត្តម ស ថេត ជាអគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានផ្ទុះការសរសើរយ៉ាងច្រើន ពីសំណាក់អ្នកប្រើបណ្តាញសង្គមហ្វេសប៊ុក លាន់មាត់ថា ក្រុមកងកម្លាំងពិសេសបង្ហាញពីភាពអង់អាច ក្លាហាន រឹងមាំ និងស្រស់សង្ហាគ្រប់គ្នា មិនចាញ់ក្រុមតារាសម្ដេងនោះទេ។ យ៉ាងណាមិញ ភាពស្រស់សង្ហារបស់កងកម្លាំងអន្តរាគមន៍ពិសេសនេះ ក៏បានទាក់ចិត្តអ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកចែករំលែកបន្តព្រោងព្រាតជាមួយពាក្យសរសើរមិនដាច់ពីមាត់ផងដែរ។

សូមជម្រាបថា ទិដ្ឋភាពខាងលើនេះគឺកម្លាំងអន្តរាគមន៍ពិសេស ក្នុងសកម្មភាពចេញបំពេញប្រតិបត្តិការដើម្បីការពារថ្នាក់ដឹកនាំ គណ:ប្រតិភូជាតិ អន្តរជាតិ ជាពិសេសបងប្អូនប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។ ការពារសន្តិសុខជូនដល់ប្រជាពលរដ្ឋ ដើម្បីធានាការការពារយ៉ាងតឹងរឹង ពីសំណាក់កងកម្លាំងអន្តរាគមន៍ពិសេស ដែលបំពាក់ទៅដោយអាវុធគ្រប់ដៃ រួមទាំងម៉ូតូបញ្ឈរត្រៀមប្រចាំ នូវរាល់ករណីដែលមានបញ្ហាណាមួយដែលកើតឡើងដោយយថាហេតុ៕

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់