• 2021-12-15 02:40:02
  • ព័ត៌មាន

សំណាងហើយបង្ក្រាបទាន់! ចិនលួចផលិតគ្រឿងញៀនជាង៧០តោន ព្យួរស្លាកជារោងចក្រដំណាប់ស្វាយ

  • 2021-12-15 02:40:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ករណីបង្ក្រាបគ្រឿងញៀនដ៏ធំសម្បើមមួយ ក្រោយកម្លាំងសមត្ថកិច្ចនៃមន្ទីរ ប្រឆាំងបទល្មើសគ្រឿងញៀន បានចុះសហការ ជាមួយ ស្នងការដ្ឋាន នគរបាល ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាបករណីកែច្នៃគ្រឿងញៀន ជាទ្រង់ទ្រាយធំមួយមិនធ្លាប់មាន រហូតដល់ជាង១តោន ស្ថិតនៅក្នុងក្រុមហ៊ុន ( ហ្វាម អេ ស៊ាង.ក ) ជ្រកក្រោមស្លាករោងចក្រផលិត ដំណាប់ស្វាយ មួយកន្លែងស្ថិតក្នុងភូមិ ដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ហើយក៏មានការប៉ះទង្គិចគ្នាខណៈឈ្មួញគ្រឿងញៀន កំពុងដឹកគ្រឿងញៀន ជាច្រើនឆ្ពោះទៅកាន់ខេត្តព្រះសីហនុ។

កម្លាំងសមត្ថកិច្ចប្រឆាំងបទល្មើសគ្រឿងញៀន បានចាប់មេក្លោងគ្រឿងញៀន និងបក្ខពួកចំនួន១២នាក់បន្ថែមទៀត ព្រមទាំង រឹបអូសគ្រឿងញៀន​ជាង ១៤០០ គីឡូក្រាម។ ក្នុងប្រតិបត្តិការបង្ក្រាបនេះ ក្រុមជនល្មើស បានបាញ់រះមកកម្លាំងសមត្ថកិច្ច ហើយបានត្រូវសមត្ថកិច្ចប្រើសិទ្ធិការពារខ្លួនបាញ់ស្លាប់ម្នាក់នៅនឹងកន្លែងផងដែរ។

ក្រោយការបង្ក្រាបយ៉ាងក្តៅគគុក រហូតឈានដល់ការផ្ទុះអាវុធរវាងឧក្រិដ្ឋជនគ្រឿងញៀនជនជាតិចិន ជាមួយសមត្ថកិច្ចកម្ពុជា នៅបណ្តោយផ្លូវជាតិលេខ៤នោះ បណ្ដាលឲ្យកម្លាំងសមត្ថកិច្ចប្រឆាំងបទល្មើសគ្រឿងញៀន ចាប់ខ្លួនបានតៃកុងឡានមួយរូប សមត្ថកិច្ចបានបន្តទៅឡោមព័ទ្ធទីតាំងរោងចក្រដំណាប់ស្វាយមួយកន្លែងនៅខេត្តកំពង់ស្ពឺ ឃាត់ខ្លួនបានជនជាតិចិនម្នាក់ទៀត និងរឹបអូសសារធាតុផ្សំគ្រឿងញៀន ជាង៧០តោនបន្ថែមទៀត ។

ក្នុងនោះសមត្ថកិច្ចបានធ្វើការរឹបអូសថ្នាំ.ញៀនប្រភេទ (កេតាមីន) ជាង១៤០០គីឡូក្រាម ដែលឧក្រិដ្ឋជនបានផលិត និងកែច្នៃនៅក្នុងរោងចក្រផលិតដំណាប់ស្វាយ របស់ក្រុមហ៊ុនចិនមួយនោះ ។ជាមួយគ្នានោះសមត្ថកិច្ចក៏រឹបអូសបានវត្ថុតាង ដែលចាប់យកបានរួមមាន៖ ម្សៅសសង្ស័យ កេតាមីន(KE- TAMIN)ចំនួន ៧៤ការ៉ុង ក្នុង១ការ៉ុង ២០កញ្ចប់ធំ ស្មើប្រមាណ ១៤៨០គីឡូក្រាម ទាំងសំបក។ អាវុធខ្លី ម៉ាក់ K៥៤ ១ដើម -រថយន្ត ២គ្រឿង និងសារធាតុគីមីនិងឧបករណ៍កែច្នៃគ្រឿងញៀនមួយចំនួនធំ ៕

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់