• 2021-12-15 00:00:00
  • ព័ត៌មាន

គួរកត់ចំណាំ! វិធីសាស្រ្ត៦យ៉ាងដើម្បីត្រៀមខ្លួនក្លាយទៅជាអ្នកមាន

  • 2021-12-15 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើអ្នកទាំងអស់គ្នាធ្លាប់ឆ្ងល់ដែទេថា ហេតុអ្វីអ្នកមានគេកាន់តែមាន ចំណែកឯអ្នកក្រវិញទោះខំរកស៊ីប៉ុណ្ណាក៏នៅតែមិនមានជីវភាពប្រសើរនឹងគេសោះ អ្នកត្រូវចាំថា អ្នកមិនអាចខំរកស៊ីដោយប្រើតែកម្លាំងបាយបានទេ តែអ្នកត្រូវមានភាពឆ្លាតវៃនូវគួបផ្សំផងដែរ ទាំងនេះគឺជាវិធីសាស្រ្ត៦យ៉ាងដើម្បីត្រៀមខ្លួនក្លាយទៅជាអ្នកមានបាន៖

១. ចាប់ផ្តើមសន្សំ

អ្នកត្រូវតែចេះសន្សំនូវថវិការដែលជាចំណូលរបស់អ្នកមួយផ្នែកដើម្បីយកទៅចាយវាយនិងមួយផ្នែកទៀតទៅសន្សំ ដើម្បីមានថវិការរកស៊ីអាជីវកម្មនៅពេលក្រោយ មួយវិញទៀតការសន្សំក៏ជាវិធីស្រ្តដែលធ្វើអោយអ្នកក្លាយជាអ្នកមានបានដែរ ពីព្រោះថាអ្នកចេះប្រើប្រាស់លុយ ប្រកបទៅដោយប្រសិទ្ធិភាព។

២. ឈប់ខ្ជះខ្ជាយ

អ្នកត្រូវគិតអោយបានច្បាស់មុនចំណាយថវិការទៅលើអ្វីមួយ ការដែលអ្នកទិញព្រោះចំណង់ការចង់បាន មិនមែនជាជម្រើសល្អឡើយ អ្នកគួរតែទិញនូវរបស់ដែលត្រូវប្រើឬចាំបាច់ប្រើប្រាស់វា មិនមែនទិញព្រោះតែភាពឡូយឆាយ ឬបង្អួតផ្គាប់ភ្នែកអ្នកដទៃនោះឡើយ។

៣. កំណត់គោលដៅ

ប្រសិនបើអ្នកមិនដឹងថាអ្នកត្រូវទៅណា ការធ្វើដំណើររបស់អ្នកក៏នឹងឥតប្រយោជន៍ កាលណាដែលអ្នកមានគោលដៅមួយច្បាស់លាស់ អ្នកនឹងខិតខំពុះពារនៅក្នុងការរកចំណូល មិនថាជួយអោយជីវភាពគ្រួសារកាន់តែប្រសើរឡើង ឬក៏អ្នកមានគោលដៅផ្សេងៗរបស់អ្មកដែលអ្នកចង់បាន ។

៤. រៀនគ្មានថ្ងៃបញ្ចប់

អ្នកកាន់តែរៀនអ្នកកាន់តែជោគជ័យ អ្នកកាន់តែមានចំណេះជំនាញច្រើន កាលណាអ្នកកាន់តែពូកែសមត្ថភាពរបស់អ្នកមាន ចំណូលក៏នឹងមករកអ្នកកាន់តែច្រើន ពីព្រោះអ្នកមានសមត្ថភាពរកលុយច្រើនផ្លូវ ដូច្នេះសូមកុំឈប់រៀននិងស្វែងយល់អ្វីដែលថ្មីអោយសោះ កាលណាអ្នករៀនច្រើនអានច្រើន ជីវិតអ្នកនឹងជោគជ័យ ដោយសារតែចំណេះដឹង វិធីសាស្ត្រ ជំនាញរកស៊ីរបស់អ្នក។

៥. អ្នកត្រូវតែបញ្ឈប់ភាពសប្បាយខាងក្រៅខ្លះ

មិនថាអ្នកមានចំណូលចូលមកច្រើនប៉ុណ្ណា តែអ្នកញៀនជាមួយនឹងការដើរលេង ច្រើនពេក អ្នកនឹងមិនសល់អ្វីនោះឡើយ គ្រួសាររបស់អ្នកក៏នឹងបែកបាក់ ជីវិតអ្នកក៏នឹងបរាជ័យ។

៦. មើលថែសុខភាពរបស់អ្នកអោយបានល្អ

អ្នកត្រូវការរកចំណូល រកភាពមានបាន ចូលផ្ទះ តែអ្នកខិតខំពេករហូតដល់ភ្លេចមើលថែសុខភាពខ្លួនឯង អ្នកភ្លេចថាអ្នកមានសុខភាពដែលត្រូវមើលថែទាំ ជីវិតអ្នកនឹងមិនជៅគជ័យប្រសិនបើអ្នកមានសុខភាពមិនល្អ ។ដូច្នេះសូមកុំភ្លេចមើលថែសុខភាពខ្លួនឯង ផង ពេលដែលមានសុខភាពល្អ អ្នកនឹងមានថាមពលមានកម្លាំងដើម្បីរកចំណូល ដើរតាមក្តីសុបិនរបស់អ្នក សរុបមកវិញសុខភាពជាជម្រើសទីមួយដែលអ្នកគួរតែមើលថែ ចូរហាត់ប្រាណអោយបានទៀតទាត់ ហូបអារហារដែលល្អៗ គេងអោយបានគ្រប់គ្រាន់ ដើម្បីភាពជោគជ័យរបស់អ្នកនៅថ្ងៃអនាគត។

ប្រភព៖ google អត្ថបទដោយ៖ សាន​ សុធារដ្ឋ

មតិយោបល់