• 2021-12-16 02:44:36
  • ព័ត៌មាន

អ្នកអាចជោគជ័យបាន ទោះបីជីវិតអ្នកកើតមកមិនសម្បូរបែបដូចអ្នកដទៃ

  • 2021-12-16 02:44:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រសិនបើជីវិតរបស់អ្នក មើលទៅហាក់ដូចជាកំសត់ខ្លាំង អ្នកគ្មានស្ទើរតែគ្រប់យ៉ាង មិនថាគ្រួសារដែលកក់ក្តៅ គ្រួសារដែលចាំផ្តល់ក្តីស្រឡាញ់កម្លាំងចិត្ត អោយអ្នក ឬសូម្បីតែទ្រព្យសម្បតិ្តដែលជាទុនសម្រាប់ជីវិតរបស់អ្នកតទៅថ្ងៃមុខក៏គ្មាន ពោលគឺជីវិតរបស់អ្នកអពិបាកខ្លាំងជាងអ្នកដទៃ ។អ្នកអាចបន្ទោសព្រហ្មលិខិតបានដែលអោយជីវិតដ៏លំបាក កំសត់បែបនេះ តែអ្នកក៏ត្រូវអរគុណព្រហ្មលិខិត ដែលឲ្យអ្នកអាចមានជីវិតរស់នៅលើលោកបាន ។កើតមកជាមនុស្សបើទោះបីជាអ្នកក្រលំបាក កំសត់យ៉ាងណា អ្នកក៏អាចតស៊ូ ខិតខំព្យាយាម ដើម្បីជោគជ័យទៅថ្ងៃមុខបានដែរ បើទោះបីជាអ្នកគ្មានមនុស្សចាំគាំទ្រឬសូម្បីតែទុន នៅក្នុងជីវិតរបស់អ្នកនោះ។

ប្រសិនបើអ្នកក្រ អ្នកត្រូវតែខំស្រវេស្រវ៉ាឡើង ដើម្បីភាពរីកចម្រើនតទៅថ្ងៃមុខ បើអ្នកមិនសូវមានចំណេះអ្នកក៏ត្រូវខិតខំរៀនសូត្រឬតាមរកបទពិសោធ ចំណេះជំនាញផ្សេងៗ បើអ្នកគ្មានខ្សែដូចជាគេ អ្នកត្រូវតែខំដោយសមត្ថភាពខ្លួនឯង អ្នកប្រាកជាបានសម្រេចនៅថ្ងៃមួយ។មនុស្សយើងកើតមមកមិនដូចគ្នាទេ គេមានយើងក្រ គេមានឪពុកម្តាយ បងប្អូនគេចាំជួយគាំទ្រ ពោលគឺកើតមកពោរពេញទៅ ដោយភាពជោគជ័យស្រាប់ គេមានទុក៩០%ទៅហើយ គេធ្វើគេខំតែ១០%គេ ក៏នៅបានយ៉ាងស្រួល។

ចំណែកអ្នកវិញក៏គ្មានសូម្បីតែអ្នកលើកទឹកចិត្ត តែអ្នកត្រូវចាំថា ជីវិតរបស់មនុស្សយើងគឺបែបហ្នឹង បើយើងកើតមកក្រហើយយើងអាចជោគជ័យបាន ប្រសិនបើយើងខំ មិនបោះបង់ចោលជិវិតរបស់ខ្លួនឯង ។ មនុស្សគ្រប់គ្នា អាចជោគជ័យបានអ្នកត្រូវចាំ មិនថាអ្នកកើតមកក្រឬក៏មាន អនាគត ដំណើរជីវិតរបស់អ្នកទៅថ្ងៃមុខ វាអាស្រ័យទៅលើសកម្មភាពរបស់អ្នកថ្ងៃនេះ ថាតើអ្នកបានតស៊ូពុះពារនៅក្នុងជីវិតបាន។

អត្ថបទដោយ៖ សាន​ សុធារដ្ឋ

មតិយោបល់