- 2021-12-16 04:59:21
- ព័ត៌មាន
ទប់លែងជាប់ហើយ! ថៃរកឃើញអ្នកឆ្លងកូវីដ១៩ជាងបីពាន់នាក់ថ្ងៃនេះ អ្នកស្លាប់ក៏នៅតែច្រើន
- 2021-12-16 04:59:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទប់លែងជាប់ហើយ! ថៃរកឃើញអ្នកឆ្លងកូវីដ១៩ជាងបីពាន់នាក់ថ្ងៃនេះ អ្នកស្លាប់ក៏នៅតែច្រើន
ចន្លោះមិនឃើញ
ប្រទេសថៃបន្តប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី សរុប ចំនួន "៣,៦៨៤" នាក់ និងស្លាប់ ចំនួន២៦នាក់ បន្ថែមទៀតនៅក្នុងថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២១។ នេះបើយោងទៅតាមការចេញផ្សាយដោយទីភ្ញាក់ងារសារពត៌មាន Thairath News។
នាពេលបច្ចប្បន្ននេះអត្រាអ្នកឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេសថៃហាក់មិនថមថយសោះ ដោយរហូតមកដល់ពេលនេះប្រទេសថៃមានអ្នកឆ្លងជំងឺកូវីដ១៩សរុប រហូតទៅដល់២,១៥៣,០៩៧នាក់ ជាសះស្បើយពីជំងឺមានចំនួន ២,០៨៧,៨០៦នាក់ កំពុងសម្រាកព្យាបាលជំងឺមានចំនួន៤៥,៤៤២នាក់ ខណ:អ្នកដែលបានបាត់បង់ជីវិតដោយសារតែជំងឺកូវីដ១៩មានរហូតទៅដល់២១,២៨៦នាក់ឯណោះ។
គួរបញ្ជាក់ផងដែរថាប្រទេសថៃកន្លងមកក៏បានរកឃើញអ្នកឆ្លងកូវីដ១៩ប្រភេទ អូមីក្រុងហើយដែរ កាលពីថ្ងៃទី៦កន្លងទៅជាលើកដំបូងលើបុរសជនជាតិថៃ សញ្ជាតិអាមេរិកាំង ដោយបុរសរូបនេះ បានធ្វើដំណើរមកពីប្រទេសអេស៉្បាញ ត្រូវគេបានធ្វើ់តែស្តហើយជឿថា ភាគរយនៃការឆ្លងជំងឺ កូវីដ១៩ប្រភេទ អូមីក្រុងមានរហូតទៅដល់៩៩,៩២% ហើយលទ្ធផលពិនិត្យចុងក្រោយនេះម្តងទៀត ក៏ត្រូវបានរកឃើញថាវិជ្ជមានកូវីដ១៩ប្រភេទ អូមីក្រុងដ៏កាចសាហាវនេះតែម្តង។