- 2021-12-18 05:37:13
- ព័ត៌មាន
ស្ថានភាពបច្ចុប្បន្ននៃសំណង់បុរាណអាយុជាង១០០ឆ្នាំក្នុងវត្តចិនដំដែក
- 2021-12-18 05:37:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ថានភាពបច្ចុប្បន្ននៃសំណង់បុរាណអាយុជាង១០០ឆ្នាំក្នុងវត្តចិនដំដែក
ចន្លោះមិនឃើញ
វត្តពិភទ្ទរង្សី គឺជាវត្តដ៏ចំណាស់មួយក្នុងចំណោមវត្តចំណាស់ទាំង៦ដែលកើតមុនគេនៅរាជធានីភ្នំពេញ។ សំណង់ព្រះវិហារនៃវត្តនេះមានអាយុ១៤៤ឆ្នំា នេះបើយោងតាមហោរជាង និងឯកសារក្រសួងវប្បធម៏ និងវិចិត្រសិល្បៈ។ ក្រៅពីសំណង់ព្រះវិហារនេះ អារាមនេះនៅមានបន្សល់ទុកសំណង់បុរាណដែលមានអាយុប្រហែលនឹងព្រះវិហារមាន សាលាពុទ្ធិកបឋមសិក្សា ចេតិយ សាលាឆ័ន និងកុដិលេខ៤។ ក្រៅពីសំណង់អាយុជាង១០០ឆ្នំាទាំងនេះនៅក្នុងបរិវេណនៃអារាមនេះក៏មាន កុដិមួយដែលនៅទិសខាងជើងព្រះវិហារក៏ជាសំណង់បុរាណដែលកសាងនៅព.ស. ២៤៨០ ត្រូវនឹងគ.ស. ១៩៣៨ គិតត្រឹមឆ្នាំ២០២១នេះ សំណង់នេះមានអាយុ៨៣ឆ្នាំហើយ។
វត្តពិភទ្ទរង្សី ឬវត្តព្រះពុទ្ធឃោសាចារ្យ ហៅវត្តចិនដំដែកខាងជើង ដែលមានទីតាំងស្ថិតនៅ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បច្ចុប្បន្នសំណង់បុរាណដែលមានសភាពចាស់ទ្រុឌទ្រោមខ្លាំង និងប្រើប្រាស់លែងចង់កើតមានដូចជា សាលាពុទ្ធិកបឋមសិក្សា ត្រូវបានប្រែក្លាយជាកន្លែងដាក់សម្ភារៈវត្ត រោង តង់ គ្រែ។ ចេតិយមុខព្រះវិហារ ពុកផុយ រាយប៉ាយយ៉ាង។ កុដិលេខ៤ មានសភាពទ្រត់ទ្រោម ហើយត្រូវខណ្ឌជាបន្ចប់តូចៗ សម្រាប់ព្រះសង្ឃ និងកូនសិស្សវត្តរស់នៅ។
ខាងក្រោមនេះជារូបភាពបង្ហាញពីស្ថានភាពបច្ចុប្បន្ននៃសំណង់អគារបុរាណដែលសេសសល់ក្នុងវត្ត៖