- 2021-12-20 08:29:20
- ព័ត៌មាន
រកកន្លែងឃើញហើយ! តោះទៅឆ្លងឆ្នាំនៅកោះកុងក្រៅ សម្រស់ធម្មជាតិនៅកោះនេះស្រស់ត្រកាលណាស់
- 2021-12-20 08:29:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រកកន្លែងឃើញហើយ! តោះទៅឆ្លងឆ្នាំនៅកោះកុងក្រៅ សម្រស់ធម្មជាតិនៅកោះនេះស្រស់ត្រកាលណាស់
ចន្លោះមិនឃើញ
កោះកុងក្រៅ គឺជាកោះដ៍ធំបង្អស់របស់ប្រទេសកម្ពុជា កោះនេះមានទំហំផ្ទៃដីសរុបប្រមាណជា ១០៣គីឡូម៉ែត្រការ៉េនិង មានទទឹង ៧ គីឡូម៉ែត្រ បណ្តោយប្រហែល ១៩ គីឡូម៉ែត្រ កោះនេះមានទីតាំងស្ថិតក្នុងភូមិកោះកាពិ ឃុំកោះកាំពិ ស្រុកកោះកុង ខេត្តកោះកុង មាន ចម្ងាយប្រមាណជា ៣០ គីឡូម៉ែត្រ ពីទីរួមក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ភ្ញៀវទេសចរជាតិនិង អន្តរជាតិទាំងអស់អាចធ្វើដំណើរទៅកាន់តំបន់នេះបានតាមរយៈផ្លូវទឹក ដោយចំណាយពេលប្រមាណ ១ម៉ោង ទៅ២ម៉ោង តាមទូកតូចធំ ទើបដល់កោះដ៏ធំមួយនេះបាន ភ្ញៀវទេសចរអាច គយគន់ ផ្កាថ្ម សត្វសមុទ្រ រុក្ខជាតិសមុទ្រដ៏ស្រស់ត្រកាល អាចលេងទឹកឬហែលទឹក ជិះទូក ទស្សនាទេសភាពព្រៃភ្នំ ទឹកធ្លាក់ពីភ្នំ មើលផ្កាថ្ម គយគន់ថ្ងៃលិច បោះជំរុំឬបោះតង់ ជិះទូកកាយ៉ាក ស្ទូចត្រី ទាំងទឹកសាប ទឹកប្រៃ ជាមួយនឹងធាតុអាកាសធាតុត្រជាក់ស្រស់ស្រាយជាពិសេសក្នុងពេលរាត្រីស្ងប់ស្ងាត់រួមជាមួយនឹងខ្យល់ជំនោរទឹករលកបោកបក់មកប៉ើយៗត្រជាក់ស្រេបគួរជាទីមនោរម្យ។
គួរបញ្ចាក់ផងដែរថា កោះកុងក្រៅគឺជាកោះសម្បូរទៅដោយសក្តានុពលផ្នែកធនធានធម្មជាតិអំណោយផលដល់ការស្រាវជា្រវប្រព័ន្ធបរិស្ថានជីវចំរុះ និងមានឆ្នេរខ្សាច់ល្អសក្បុស ស្ថិតនៅលើផ្ទៃទឹកសមុទ្រដ៏ធំល្វឹងល្វើយ ដែលមាពណ៌ខៀវស្រងាត់គួរជាទីគយគន់ ជាពិសេសមាន ទឹក ជ្រោះចំនួន ១០ កន្លែង ដែលកន្លែងនីមួយៗមានច្រើនដំណាក់ អាចមានរហូតដល់ ៣០ ជាន់ និង សត្វព្រៃ មច្ឆា ផ្កាថ្ម និងជីវៈចម្រុះស្អាតៗប្លែកចក្ខុនៅឯបាតសមុទ្រ ។
ប្រភពរូបថត៖Away