- 2021-12-21 06:40:00
- ព័ត៌មាន
តោះរដូវរំហើយ! ទៅឆ្លងឆ្នាំនៅខ្នងផ្សារ វាលស្មៅពណ៌មាសត្រជាក់មនោរម្យណាស់
- 2021-12-21 06:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តោះរដូវរំហើយ! ទៅឆ្លងឆ្នាំនៅខ្នងផ្សារ វាលស្មៅពណ៌មាសត្រជាក់មនោរម្យណាស់
ចន្លោះមិនឃើញ
នារដូវរំហើយនេះសម្រស់ធម្មជាតិវាលស្មៅរបស់ខ្នងផ្សារដែលធ្លាប់តែមានពណ៌បៃតងខ្ចីបានប្រែក្លាយទៅជាកម្រាលព្រំពណ៌មាសគួរជាទីប្រតិព័ទ្ធរបស់ភ្ញៀសទេសចរដែលចូលចិត្តដើរកម្សាន្តតាមតំបន់ព្រៃភ្នំ។ខ្យល់រំហើយដ៏ត្រជាក់ទឹកសន្សើមក៏ចាប់ផ្តើមធ្លាក់នៅលើកំពូលភ្នំខ្នងផ្សារតាំងពីព្រះអាទិត្យរះរហូតដល់អស្តង្គតជាមួយនឹងធាតុអាកាសធាតុត្រជាក់ស្រស់ស្រាយជាពិសេសក្នុងពេលរាត្រីស្ងប់ស្ងាត់រួមជាមួយនឹងខ្យល់ជំនោរវាយោរបោកបក់មកប៉ើយៗត្រជាក់ស្រេបគួរជាទីមនោរម្យរកអ្វីផ្ទឹមគ្មាននៅលើកំពូលភ្នំធម្មជាតិដ៏សម្បូរបែប។
ប្រសិនបើភ្ញៀវទេសចរចង់ទៅកម្សាន្តខ្នងផ្សារនារដូវរំហើយនេះ គួរត្រៀមអារហារបរិភោគហូបចុក សម្ភារដើរព្រៃក៏ដូចជាមគ្គុទេសក៍អ្នកនាំផ្លូវឲ្យបានត្រឹមត្រូវ ជាពិសេគឺអាវរងា ឬភួយក្រាស់ៗ ព្រោះនៅទីនោះពេលយប់គឺត្រជាក់ខ្លាំងណាស់ តំណក់ទឹកសន្សើមធ្លាក់ជោគជាំពាសពេញខ្នងផ្សារតែម្តង ពោលគឺនៅកំពូលភ្នំមានអកាសធាតុត្រជាក់ជាង នៅតំបន់ធម្មតា ។
គួរបញ្ជាក់ផងដែរថា ខ្នងផ្សារ ជាតំបន់ទេសចរណ៍ធម្មជាតិជួរព្រៃភ្នំឈើក្រាស់ ដងអូរ ជ្រលងខ្ពស់ៗ ដ៏ធំសម្បូរបែប ស្ថិតនៅក្នុងភូមិតាំងបំពង់ តំបន់រលាក់កងជើង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ពោលគឺខ្នងផ្សារជាទីតាំងប្រសព្វមុំទាំងបីរវាងខេត្ត កោះកុង ខេត្តកំពង់ស្ពឺ និងខេត្តពោធិ៍សាត់ ជួរភ្នំក្រវ៉ាញរបស់ប្រទេសកម្ពុជា។
ប្រពពរូបថត៖ Kem Sovanna and Gangtrip