• 2021-12-21 08:48:44
  • ព័ត៌មាន

ការសិក្សាថា វ៉ាក់សាំង Pfizer និង AstraZeneca មានប្រសិទ្ធភាពតិចប្រឆាំងនឹងវីរុសទម្រង់អូមីក្រុង

  • 2021-12-21 08:48:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា លទ្ធផលបឋមនៃការសិក្សាពីចក្រភពអង់គ្លេសបានបង្ហាញពីការថយចុះនូវប្រសិទ្ធភាពនៃវ៉ាក់សាំង Pfizer និងវ៉ាក់សាំង AstraZeneca ប្រឆាំងនឹងវីរុសទម្រង់អូមីក្រុងនៃជំងឺកូវីដ-១៩។

លទ្ធផលពីការសិក្សារបស់ប្រទេសអង់គ្លេសមួយនេះបានបង្ហាញពីការថយចុះគួរឱ្យកត់សម្គាល់នៃប្រសិទ្ធភាពវ៉ាក់សាំងប្រឆាំងនឹងរោគសញ្ញានៃវីរុសទម្រង់អូមីក្រុង បើប្រៀបធៀបទៅនឹងវីរុសទម្រង់ឌែលតា បន្ទាប់ពីការចាក់វ៉ាក់សាំងចំនួនពីរដូសនៃវ៉ាក់សាំង Pfizer BioNTech-Comirnaty ឬវ៉ាក់សាំង AstraZeneca-Vaxzevria។

កាលពីក្នុងខែវិច្ឆិកា អង្គការ WHO បានកំណត់អត្តសញ្ញាណប្រភេទវីរុសទម្រង់ថ្មីនេះថា ជាកង្វល់មួយ ដោយសារចំនួននៃការបំប្លែងដ៏ខ្ពស់របស់វាអាចធ្វើឱ្យវាអាចឆ្លងបានលឿន និងមានគ្រោះថ្នាក់៕

ប្រភព៖ ក្រសួងព័ត៌មាន កែសម្រួល៖ សៀនហួរ

មតិយោបល់