- 2021-12-21 09:10:00
- ព័ត៌មាន
ទឹកជំនន់នៅម៉ាឡេស៊ី រកឃើញស្លាប់១៤នាក់ហើយ ខណ:ប្រជាជនជាង៦ម៉ឹននាក់បានភៀសខ្លួន
- 2021-12-21 09:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទឹកជំនន់នៅម៉ាឡេស៊ី រកឃើញស្លាប់១៤នាក់ហើយ ខណ:ប្រជាជនជាង៦ម៉ឹននាក់បានភៀសខ្លួន
ចន្លោះមិនឃើញ
មកដល់ពេលនេះយ៉ាងហោចណាស់មានប្រជាជនម៉ាឡេស៊ីចំនួន១៤នាក់ត្រូវបានស្លាប់បាត់ជីវិត ខណ:ដែលមនុស្សចំនួន៥១,០០០នាក់ផ្សេងទៀត ភាគច្រើនមកពីរដ្ឋ Pahang ត្រូវបានចេញពីផ្ទះសម្បែងលំនៅឋានរបស់ខ្លួននៅទីមានសុវត្ថិភាព ដែលបង្ករឡើងដោយទឺកជំនន់ភ្លៀងធ្លាក់គំហកយ៉ាងខ្លាំងនៅក្នុងប្រទេសម៉ាឡេស៊ីកាលពីចុងសប្តាហ៍កន្លងទៅ។
ប្រជាជនដែលរងគ្រោះដោយសារតែទឹកជំនន់នេះភាគច្រើនមកពីរដ្ឋ Pahang ភាគខាងកើតនៃប្រទេសម៉ាឡេស៊ី ដែលជារដ្ឋមួយរងគ្រោះខ្លាំងធ្ងន់ធ្ងរ ជាងគេបំផុត ចំណែកឯរដ្ឋSelangor ក៏ជារដ្ឋដែលប៉ះពាល់ខ្លាំងខ្លាផងដែរ ។មនុស្សនៅតែបន្តបាត់ខ្លួនដែលជាការព្រួយបារម្ភថានឹងមានករណីស្លាប់បាត់បង់ជីវិតជាបន្តបន្ទាប់។ចំណែករាជរដ្ឋាភិបាលត្រូវាបានរិះគន់ពីសំណាក់ប្រជាពលរដ្ឋជាមួយនឹងភាពយឺតយ៉ាវក្នុងការជួយសង្រ្គោះប្រជាជនដែលរងគ្រោះ ហើយរដ្ឋាភិបាលម៉ាឡេស៊ីបានចាត់ទុកថា ទឹកជំនន់នេះ គឺជាគ្រោះទឹកជំនន់ដ៏អាក្រក់ធ្ងន់ធ្ងរបំផុតដែលកើតមាន ចាប់តាំងពីឆ្នាំ១៩៧១មក។
គួរបញ្ជាក់ផងដែរថានៅក្នុងប្រទេសម៉ាឡេស៊ី រដ្ឋដែលរងគ្រោះរួមមានដូចជា Pahang, Selangor, Negeri , Melaka ,Sembilan , និង Terengganu ,Kelantan សុទ្ធសឹងតែជារដ្ឋ បានទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរ ដែលបានបង្កទៅជាគ្រោះទឹកជំនន់ដ៏ធំបំផុតកាលពីចុងសប្តាហ៍កន្លងទៅ ។