- 2021-12-23 01:01:00
- ព័ត៌មាន
ច្បាប់៨យ៉ាងដែលត្រូវតែធ្វើ ប្រសិនបើអ្នកចង់ក្លាយជាអ្នកមាន
- 2021-12-23 01:01:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ច្បាប់៨យ៉ាងដែលត្រូវតែធ្វើ ប្រសិនបើអ្នកចង់ក្លាយជាអ្នកមាន
ចន្លោះមិនឃើញ
តើអ្នកធ្លាប់ឆ្ងល់ដែរឬទេថាហេតុអ្វីបានអ្នកក្រ កាន់តែក្រទៅៗ ចំណែកឯអ្នកមានវិញ គេកាន់តែមានទៅៗពីមួយថ្ងៃទៅមួយថ្ងៃ ? តើគេមានវិធីសាស្ត្ត្ររកស៊ីឬទម្លាប់បែបណាខ្លះ?ខាងក្រោមនេះគឺជាច្បាប់៨យ៉ាងដែលត្រូវធ្វើ ប្រសិនបើអ្នកចង់ក្លាយទៅជាអ្នកមាន៖
១. បញ្ឃប់នូវទម្លាប់ដែលខ្ជះខ្ជាយ អ្នកដែលចាយច្រើនជាងចំណូល ដោយសារតែពួកគេនៅខ្សោយចំណេះដឹងខាងផ្នែកហិរញ្ញវត្ថុ មិនយល់អំពីការចាយវាយ ដែលត្រឹមត្រូវសមស្របជាមួយនឹងចំណូលរបស់ពួកគេ អ្នកត្រូវចាំថា អ្នកគ្មានថ្ងៃនឹងមានបាននោះឡើយ ប្រសិនបើអ្នកមិនយល់ដឹងពីហិរញ្ញវត្ថុច្បាស់ទៅលើការចាយវាយ។
២. ជៀសវាងការប្រាក់ជំពាក់គេច្រើន ការដែលយើងទៅបណ្តាក់ទុនឬទិញអ្វីម្យ៉ាង គួរតែចាយវាយទិញរបស់របរ បណ្តាក់ទុនរកស៊ីអោយនៅក្នុងរង្វង់លុយរបស់អ្នកមាន ជៀសវាងជំពាក់គេច្រើនតាមតែអាចធ្វើបាន ។
៣. ចេះស្តាយ មានន័យថាអ្នកត្រូវចេះស្គាល់ពីតម្លៃរបស់លុយ ប្រសិនបើអ្នកស្គាល់ពីតម្លៃរបស់លុយ អ្នកនឹងចេះប្រើប្រាស់ប្រកបទៅដោយភាពត្រឹមត្រូវ មុនទិញរបស់អ្វីម្យ៉ាង ឬចំណាយទៅលើអ្វីមួយ អ្នកត្រូវតែគិតថា វាសមជាមួយនឹងអ្វីដែលអ្នកទទួលបានមកវិញទេ។
៤. ក្រៅពីការងារប្រចាំ អ្នកត្រូវតែយកចំណង់ចំណូលចិត្តភាពពូកែរបស់អ្នកអាចទៅរកលុយ ចំណូលជាបន្ត កាលណាដែលអ្នកមានចំណូលកាន់តែច្រើនផ្លូវ អ្នកចេះរកស៊ី អនាគតជាអ្នកមានប្រាកដជាអ្នកហើយ។
៥. កុំលេងល្បែងស៊ីសងអោយសោះ ពីព្រោះថាភាពអាក្រក់របស់ការលេងល្បែង វាអាចធ្វើអោយអ្នករលាយបាន ពីអ្នកមានទៅជាអ្នកក្រមួយពព្រិចភ្នែកតែប៉ុណ្ណោះ គ្រួសាររបស់អ្នកនឹងលំបាកលែងជាគ្រួសារដែលកក់ក្តៅដូចមុន ដោយសារតែល្បែងដូច្នេះសូមជៀសវាងទាំងអស់គ្នា។
៦. ចេះគ្រប់គ្រងអារម្មណ៍ នៅក្នុងការចំណាយប្រសិនបើអ្នកទំនេរ អ្នកមិនត្រូវការរបស់របរអ្វីទាល់តែសោះ អ្នកកុំទៅផ្សារអោយសោះ អ្នកត្រូវចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងទៅលើការចាយវាយ មិនមែនចេះតែទិញចាយលុយ មិនដឹង ទិសតំបន់នោះទេ ។
៧. កត់ត្រាចំណូលចំណាយដែលអ្នកប្រើប្រាស់ចាយវាយប្រចាំថ្ងៃ ពីព្រោះវាអាចធ្វើអោយយើងដឹងថា អ្នកបានចំណាយចាយលុយយ៉ាងត្រឹមត្រូវដែរឬទេ អ្នកត្រូវចាយប្រកបទៅដោយភាពទំនួលខុសត្រូវ ប្រសិនបើថ្ងៃនេះអ្នកបានចំណាយច្រើនខុសប្រក្រតី ថ្ងៃក្រោយអ្នកត្រូវធ្វើយ៉ាងណាដើម្បីផ្លាស់ប្តូរការចំណាយប្រភេទនេះចេញ ដើម្បីបណ្តុះជានិស្ស័យ យល់ដឹងពីការប្រើប្រាស់លុយទៅថ្ងៃមុខ ។
៨. អ្នកត្រូវតែយល់ថាសម្រាប់ចំណូលដែលអ្នករកបានមក តើអ្នកនឹងត្រូវចំណាយទៅលើអ្វី វាមានដូចជាការចាយវាយប្រចាំថ្ងៃ ការប្រើប្រាស់លុយដើម្បីទៅបណ្តាក់ទុនរកស៊ី លុយ សម្រាប់សន្សំទុក ឬក៏ចាយវាយទៅចំណាយផ្សេងទៀត ដូចនេះសូមអ្នកបែងចែកអោយច្បាស់ថាត្រូវចំាណាយទៅលើអ្វីៗខ្លះ ជារៀងរាល់ថ្ងៃ។