• 2021-12-22 03:55:00
  • ព័ត៌មាន

មិនបាច់ទៅណាឆ្ងាយក៏បាន! ទីក្រុងភ្នំពេញក៏តែងខ្លួនស្អាតមិនចាញ់ខេត្តផ្សេងៗឡើយ

  • 2021-12-22 03:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីក្រុងភ្នំពេញមានការកើនឡើងយ៉ាងខ្លាំងនៅសំណង់អគារតូចធំយ៉ាងច្រើនជាពិសេសក្នុងប៉ុន្មានជាងមួយទសវត្សចុងក្រោយនេះ។ ទីក្រុងភ្នំពេញ បានអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ ចាប់តាំងពីមិនទាន់មានអគារខ្ពស់ៗ និងខុនដូទំនើប ប្រែក្លាយជាទីក្រុងមួយស៊ីវិល័យ អមជាមួយដើមឈើនៅសងខាងផ្លូវតាមដងវិថីមួយចំនួន កាន់តែបន្ថែមសម្រស់ឱ្យកាន់តែស្រស់ស្អាតថែមមួយកម្រិតទៀត។

ទីក្រុងភ្នំពញរក្សាបាននូវភាពស្រស់បៃតងស្រស់ខ្ចី ឆើតឆាយតែងខ្លួនបង្អួតទេសចរមិនចាញ់ខេត្តផ្សេងប៉ុន្មានឡើយ។ ដោយទិដ្ឋភាពទីក្រុងប្រកបដោយបរិយាកាសស្រស់ថ្លាអមដោយសួនច្បារចម្រុះពណ៌ផ្តល់ជាកន្លែងលម្ហែយ៉ាងល្អ មានកន្លែងរត់ហាត់ប្រាណ អង្គុយលេង កន្លែងលេងកីឡាផ្សេងៗ និងកន្លែងជួបជុំសម្រាប់សកម្មភាពផ្សេងៗផងដែរ ។

បើក្រឡេកមើលទៅលើផ្លូវថ្នល់ ក្នុងទីក្រុងភ្នំពេញ មានភាពរលោងស្រិល បង្ករភាពងាយស្រួលឱ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរ។ អគារធំៗ និង ខ្ពស់ៗជាច្រើនបានលេចរូបរាងជាបណ្តើរៗ ដែលនេះសរបញ្ជាក់ឱ្យឃើញពីភាពរីកចម្រើនឥតឈប់ឈរ របស់ទីក្រុងភ្នំពេញ ដែលជារាជធានីនិងបេះដូងនៃប្រទេសកម្ពុជា ៕

អត្ថបទដោយ ៖ Su In

មតិយោបល់