- 2021-12-22 07:31:38
- ព័ត៌មាន
កូវីដជាសោកនាដកម្មដ៏អាក្រក់បំផុតលើលោក ពេលនេះឆ្លងជិត៣០០លាននាក់ ស្លាប់ជាង៥លាននាក់
- 2021-12-22 07:31:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូវីដជាសោកនាដកម្មដ៏អាក្រក់បំផុតលើលោក ពេលនេះឆ្លងជិត៣០០លាននាក់ ស្លាប់ជាង៥លាននាក់
ចន្លោះមិនឃើញ
ទិន្នន័យចំនួនអ្នកឆ្លងនិងស្លាប់បាត់បង់ជីវិតកូវីដ១៩នៅលើពិភពលោកនៅតែបន្តកើនឡើងជារៀងរាល់ថ្ងៃ គិតមកដល់ត្រឹមម៉ោង១១ព្រឹក ទី២២ ខែធ្នូ ឆ្នាំ២០២១នេះ ចំនួនករណីអ្នកឆ្លងជំងឺកូវីដ១៩សរុបទាំងអស់ នៅទូទាំងសាកលលោកមានរហូតទៅដល់ ២៧៦, ៥៥៦,៩៣៣នាក់ អ្នកជាសះស្បើយ ២៤៨,០១៦,៤៧៦នាក់ ចំណែកឯអ្នកស្លាប់វិញបានកើនឡើងរហូតទៅ ៥,៣៨៤,៦១៩នាក់ ឯណោះ ។នេះបើយោងតាមទិន្នន័យពីគេហទំព័រ (Worldometer) ដែលជាគេហទំព័រអន្តរជាតិកត់ត្រានូវទិន្នន័យអ្នកឆ្លងជំងឺកូវីដ១៩គ្រប់បណ្តាប្រទេសដែលគំរាមកំហែងលើសាកលលោកដោយជំងឺដ៏កាចសាហាវកូវីដ១៩។
ប្រទេសដែលឆ្លងកូវីដ១៩ច្រើនជាងគេបំផុតនោះគឺសហរដ្ឋអាមេរិកដែលជាប្រទេសដែលមានអត្រាអ្នកឆ្លងនិងស្លាប់មានចំនួនច្រើនដដែល បន្ទាប់មករួមមានប្រទេស ឥណ្ឌា ប្រេស៊ីល អង់គ្លេស រុស្សី ទួកគី បារាំង អាឡឺម៉ង់ អ៊ីរ៉ង់ និងអេស្បាញ សុទ្ធសឹងតែជាប្រទេសដែលមានអត្រាឆ្លងនិងស្លាប់ច្រើនជាងគេក្នុងបញ្ជី ទាំង១០ប្រទេសដំបូងលើលោកក្នុងទិន្នន័យរបស់ Worldometer។
១. អាមេរិកមានអ្នកឆ្លងចំនួន 52,253,848នាក់ ជាសះស្បើយ 40,801,232នាក់និងស្លាប់ចំនួន 830,990នាក់
២. ឥណ្ឌា អ្នកឆ្លងចំនួន 34,758,078នាក់ជាសះស្បើយ 34,195,060នាក់ និងស្លាប់ចំនួន 478,061នាក់
៣. ប្រេស៊ីលអ្នកឆ្លងចំនួន 22,219,477នាក់ជាសះស្បើយ 21,414,318នាក់និងស្លាប់ចំនួន 617,991នាក់
៤. អង់គ្លេសអ្នកឆ្លងចំនួន 11,542,143នាក់ជាសះស្បើយ 9,873,098នាក់ និងស្លាប់ចំនួន147,433នាក់
៥. រុស្សីអ្នកឆ្លងចំនួន 10,267,719នាក់ជាសះស្បើយ 9,055,199នាក់និងស្លាប់ចំនួន 299,249នាក់
៦. តួកគី អ្នកឆ្លងចំនួន 9,209,740នាក់ជាសះស្បើយ 8,835,629នាក់និងស្លាប់ចំនួន 80,778នាក់
៧. បារាំង អ្នកឆ្លងចំនួន 8,713,756នាក់ ជាសះស្បើយ 7,603,397នាក់និងស្លាប់ចំនួន 121,946នាក់
៨. អាឡឺម៉ង់ អ្នកឆ្លងចំនួន 6,869,495នាក់ជាសះស្បើយ 5,866,900នាក់និងស្លាប់ចំនួន 109,759នាក់
៩. អ៊ីរ៉ង់ អ្នកឆ្លងចំនួន 6,175,782នាក់ជាសះស្បើយ 6,012,695នាក់និងស្លាប់ចំនួន 131,167នាក់
១០. អេស្បាញ អ្នកឆ្លងចំនួន 5,585,054នាក់ជាសះស្បើយ 4,991,870នាក់និងស្លាប់ចំនួន 88,887នាក់